ចិន៖ កាលពីថ្មីៗនេះ ខ្មែរឡូត បានធ្វើការ ផ្សាយអត្ថបទមួយ បង្ហាញពី បុរសជា ឪពុកមាន ចិត្តមហិមា ម្នាក់សុខ ចិត្តធ្វើជា បាវខ្សាច់ ដើម្បី រកលុយ យកទៅព្យាបាលកូនប្រុស ដែលកំពុង មានជំងឺ មហារីកឈាម ក្នុងទីក្រុង ប៉េកាំង ប្រទេសចិន។ យ៉ាងណាមិញ តាមប្រភពព័ត៌មាន ចិន ដែលបាន ចុះផ្សាយ ចុងក្រោយ បានបន្ថែម ឲ្យដឹងថា ទឹកចិត្តឪពុកម្នាក់នេះ ដែលគេស្គាល់ ឈ្មោះថា Xia Jun វ័យ ៣០ឆ្នាំ បានធ្វើ ឲ្យសាធារណៈជន រំជួលចិត្ត ហើយនៅពេលនេះ គាត់បានទទួល ប្រាក់បរិច្ចាគ ជំនួយ ដល់ការ ព្យាបាល កូនប្រុស ចំនួន ៨០០,០០០ យ័ន ត្រូវជា ១៣០,០៧៧ ដុល្លារអាមេរិក។

ក្នុងនោះ បើតាមសំដី លោក Xia Jun ថា គាត់ពិតជាដឹងគុណ ជាអនេក ចំពោះ ការបរិច្ចាគ របស់មហាជន និង សប្បុរសជន ទាំងអស់ ដើម្បីជួយ សង្គ្រោះកូនប្រុសគាត់ ទាន់ពេលវេលា ហើយគាត់នឹង ព្យាយាមស្វែង រកការងារ បន្ទាប់ពី ស្ថានភាពកូន ប្រុសគាត់ បានធូរស្បើយ ពីព្រោះគាត់ចង់ ចំណាយប្រាក់ ដោយខ្លួនឯង ជាជាង ការទទួលប្រាក់ពី ការបរិច្ចាគ។

លោក Xia Jun បានបន្ថែមថា មនុស្សចិត្តល្អ ជាច្រើននាក់ បានមកកាន់ មន្ទីរពេទ្យពេទ្យ ដើម្បីសួរសុខទុក្ខ កូនប្រុស ជារៀងរាល់ថ្ងៃ។ គាត់ បន្ថែមថា ពេលខ្លះ មានមនុស្ស ច្រើនជាង ២០ នាក់ រាល់ថ្ងៃ ហើយទូរស័ព្ទរបស់គាត់ មានសប្បុរសជន ចិត្តល្អ ទូរសព្ទ ជួយឧបត្ថម្ភ សឹងគ្រប់ពេល ។ យ៉ាងណាមិញ ប្រភពដដែល បានឲ្យដឹងថា សប្បុរសជន ឧបត្ថម្ភ បរិច្ចាគ ជួយកូនប្រុស របស់ លោក Xia Jun គឺមានទាំង សិស្ស និស្សិត គ្រូបង្រៀន មន្ត្រីរាជការ ដែលអ្នកខ្លះ ថែមទាំងចង់ជួយ ឧបត្ថម្ភដល់ ការសិក្សា នាថ្ងៃអនាគត កូនប្រុសគាត់ ទៀតផង។

គួរបញ្ជាក់ដែរថា ស្ថានភាពសុខភាព កូនប្រុសរបស់ លោក Xia អាច គ្រប់គ្រង បានហើយ ខណៈពេល នេះ គ្រូពេទ្យ ក៏កំពុងបន្ត ព្យាបាល ជំងឺមហារីកផងដែរ៕


លោក Xia ឈរសម្លឹង ពីខាងក្រោមបង្អួច


លោក Xia អង្គុយរង់ចាំ ខាងក្រៅ ជាមួយនឹង ផ្កាមួយបាច់ធំ


ភរិយា របស់លោក Xia Jun កំពុងមើលកូនប្រុស នៅមន្ទីរពេទ្យ និង លើកទូរសព្ទ សប្បុរសជន


រូបភាព លោក  Xia Jun ពេលកំពុង រៃអង្គាសប្រាក់ នៅតាមដងផ្លូវ


ប្រភព បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]