ចិន ៖ ពិតណាស់ ឪពុកម្តាយ គ្រប់រូប គឺជាមនុស្ស ដែលស្រលាញ់ យើងគ្រប់គ្នាបំផុត ដោយគ្មានលក្ខខ័ណ្ឌ មិនតែប៉ុណ្ណោះទេ គាត់សុខចិត្តពុះពារ ឧបសគ្គ គ្រប់បែបយ៉ាង ដើម្បីឲ្យកូនៗ បានសុខ ។ យ៉ាងណាមិញ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសវ័យក្មេងម្នាក់ សុខចិត្ត ស្លៀកពាក់ ធ្វើជា មនុស្សបាវខ្សាច់ ឲ្យគេវាយ នៅតាមដងផ្លូវ ដើម្បីរកលុយ មកព្យាបាល កូនប្រុស ដែលមានជំងឺ មហារីកឈាម។

បុរសរូបនេះ មានឈ្មោះ Xia Jun មានអាយុ ខ្ទង់ ៣០ ឆ្នាំ ត្រូវបានគេឃើញថា គាត់បាន ពាក់អាវពណ៌ស ដែលមានសរសេរអក្សរមនុស្ស បាវខ្សាច់ ដាល់មួយដៃតម្លៃ ១០ យ័ន (១.៦៣ ដុល្លារអាមេរិក) និង ប្រអប់ ដែលពោរពេញ ទៅដោយលិខិត របស់គ្រូពេទ្យ ដែលបញ្ជាក់ ថាកូនប្រុស របស់គាត់ កំពុងស្នាក់នៅ ក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល ជំងឺមហារីកឈាម។ 

គួរបញ្ជាក់ផងដែរ កូនប្រុស របស់លោក Xia Jun ត្រូវបានគ្រូពេទ្យ ខេត្ត Sichuan ពិនិត្យឃើញថា មានជំងឺមហារីកឈាម កាលពីខែតុលា ឆ្នាំ ២០១៣ ប៉ុន្តែដោយសារ ជំងឺរបស់កូនលោក មានសភាពធ្ងន់ធ្ងរពេក ក៏គ្រូពេទ្យ បានណែនាំ ឲ្យមកកាន់ទីក្រុង ប៉េកាំង ដើម្បីស្វែងរក ការព្យាបាលបន្ត ។

យ៉ាងណាមិញ ដំនើរក្នុងការស្វែងរក ការព្យាបាលពីក្រុមគ្រូពេទ្យ នៅទីក្រុងប៉េកាំង បានធ្វើឲ្យលោក Xia Jun ចំនាយលុយ ជាច្រើន រហូតដល់ ១១៤,០០០ ដុល្លារអាមេរិក ដើម្បីទទួលការ វះកាត់ ប្តូរខួរឆ្អឹងថ្មី ឲ្យកូនប្រុសរបស់គាត់ កាលពីថ្ងៃ ទី ១៨ កន្លងទៅនេះ។ អ្វីដែលគួរឲ្យបារម្ភទៀតនោះ គឺបន្ទាប់ពី ទទួលការវះកាត់ហើយ កូនប្រុសរបស់គាត់ ត្រូវទទួលការ ព្យាបាល មួយវគ្គទៀត ដែលជាដំណាក់កាល គ្រោះថ្នាក់បំផុត សំរាប់កូនប្រុស របស់គាត់ និង ការព្យាបាល ចុងក្រោយនេះ គឺត្រូវចំនាយអស់ ប្រហែល ៦៥,០០០ ដុល្លារអាមេរិក បន្ថែមទៀត។

យ៉ាងណាមិញ ចាប់តាំងពី ថ្ងៃចាប់ផ្តើម រៃអង្គាសប្រាក់ ដើម្បីព្យាបាល កូនប្រុស ពីថ្ងៃ ២៧ វិច្ឆិកាមក លោកបានប្រមូលប្រាក់ បានចំនួន ១,៦០០ ដុល្លារហើយពី អ្នកដំនើរ ដែលមាន ទឹកចិត្តសប្បុរស។ ចំនែកឯលុយមួយចំនួន ទៀត សម្រាប់ត្រៀមទុក ក្នុងការបង់ថ្លៃព្យាបាល លោកបានលក់ផ្ទះ នៅឯស្រុកកំនើត និង បានខ្ចីប្រាក់ពីគេ ចំនួន ៦,៥០០ ដុល្លារផ្សេងទៀត៕


លោក  Xia Jun កំពុងរៃអង្គាសប្រាក់ នៅតាមដងផ្លូវ


លោក  Xia Jun កំពុងរៃអង្គាសប្រាក់ នៅតាមដងផ្លូវ


លោក Xia Jun ទៅមើលកូនប្រុស នៅមន្ទីរពេទ្យ


ប្រពន្ធរបស់លោក មើលថែកូនប្រុស ដែលមានជំងឺ នៅមន្ទីរពេទ្យ


នេះហើយជាទឹកចិត្តឪពុក! ប្រិយមិត្ត មានមតិ យ៉ាងណាដែរ ចំពោះគាត់?

ប្រភព ៖ សៀងហៃ

ប្រភព ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]