កន្លងទៅ ខ្មែរឡូតធ្លាប់បានចុះផ្សាយ អត្ថបទមួយ បង្ហាញពីវីដេអូ ការសម្តែងរបាំ គោះត្រឡោកខ្មែរ ពីសំណាក់និស្សិតកម្ពុជា ធ្វើឲ្យនិស្សិតថៃ ភ្លឺភ្នែក ម្តងរួចមកហើយ។

ក្រោយមក ដោយសារតែការគាំទ្រ ពីសំណាក់ប្រិយមិត្ត ដ៏ច្រើនសម្បើម ដែលជួយជម្រុញ និងលើកទឹកចិត្តពីក្រោយ ទៅដល់និស្សិតខ្មែរ ដែលកំពុងតែសិក្សា នៅសាកលវិទ្យាល័យ ប៊ូរផា ប្រទេសថៃ នោះ យុវជន និងយុវនារី ទាំងអស់នេះ បានខិតខំ និងហ្វឹកហាត់បន្ត ដោយកាលពីម្សិលមិញនេះ ពួកគេបានឡើងឆាក សម្តែងសារជាថ្មី ជាមួយនឹងការរាំ បទចម្រៀង «កម្ពុជា ព្រះរាជាណាចក្រកម្ពុជា» រឺហៅកាត់ជាភាសាបរទេសថា Cambodia – Kingdom of Wonder។ ក្បាច់រាំ រស់រវើក លាយលំនឹង អត្ថន័យនៃបទចម្រៀង បានធ្វើឲ្យនិស្សិតថៃ ភ្លឺភ្នែក អមជាមួយនឹងសម្រែក ហ៊ូរកញ្ជៀវ និងទះដៃ រំពងពេញឆាក បើទោះបីជាមិនបាន ទស្សនាផ្ទាល់ ក៏មានអារម្មណ៍ថា រំភើបនោះដែរ។

គួររំលឹកផងដែរថា យុវជន ហុង សុធន បច្ចុប្បន្ន ក៏ជាប្រធានក្លឹបភាសា និងវប្បធម៌ខ្មែរ ប្រចាំ សាកលវិទ្យាល័យនោះ ក៏បានអរគុណយ៉ាងខ្លាំង ចំពោះការគាំទ្រ និងលើកទឹកចិត្តពីក្រោយ ពីសំណាក់បងប្អូន នៅខ្មែរ ទាំងអស់ ហើយរូបគេ ព្រមទាំងនិស្សិតទាំងអស់ នៅទីនោះ នឹងប្តេជ្ញាចិត្ត ខិតខំហ្វឹកហាត់ ការសម្តែងបន្តទៀត ដើម្បីបង្ហាញវប្បធម៌ខ្មែរ ជូននិស្សិតថៃ ហើយមិនតែប៉ុណ្ណោះ នឹងចែកចាយបន្ត មកឲ្យបងប្អូន នៅកម្ពុជា ទស្សនាផងដែរ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូការសម្តែង៖

វីដេអូបទចម្រៀង៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]