កាលពីម្សិលមិញនេះ ខ្មែរឡូតទទួលបានសារ ពីប្រិយមិត្តម្នាក់ ពាក់ព័ន្ធនឹងការសម្តែង របាំប្រពៃណីខ្មែរ នៅប្រទេសថៃ ដែលជាទឹកដី ភូមិផងរបង ជាមួយកម្ពុជា។

យោងតាមនិស្សិតអាហារូបករណ៍ នៅសាកលវិទ្យាល័យ ប៊ូរផា ប្រទេសថៃ យុវជន ហុង សុធន បច្ចុប្បន្ន ក៏ជាប្រធានក្លឹបភាសា និងវប្បធម៌ខ្មែរ ប្រចាំ សាកលវិទ្យាល័យនោះ បានឲ្យដឹងថា មានក្រុមនិស្សិតខ្មែរ មួយក្រុម ត្រូវបានអញ្ជើញឲ្យចូលរួមសម្តែង នៅក្នុងកម្មវិធីរបស់ សាកលវិទ្យាល័យ មួយនេះ ដោយពួកគេ បានសម្រេចជ្រើសរើស របាំគោះត្រឡោក ដើម្បីធ្វើការសម្តែង។

សុធន បានបន្តទៀតថា ការសម្តែងរបាំនេះ បានធ្វើឲ្យនិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យ ប៊ូរផា ប្រហែល ១៥ ០០០ នាក់ភ្លឺភ្នែក និង ភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះថាបើប្រៀបធៀប របាំមួយនេះ រវាងប្រទេសទាំងពីរ គឺថារបាំគោះត្រឡោក របស់ខ្មែរ មានលក្ខណៈរស់រើកជាង។

ក្នុងនាមជាប្រធានក្លឹប សុធន បានប្តេជ្ញាចិត្តជាមួយនឹង ក្រុមនិស្សិតខ្មែរផ្សេងទៀតថា «នឹងខិតខំ ហ្វឹកហាត់ របាំប្រពៃណីខ្មែរ ផ្សេងៗទៀត ជាពិសេស របាំដែលថៃចម្លងពីខ្មែរ ដើម្បីឲ្យប្រជាជនថៃ បានស្គាល់នូវវប្បធម៌ដើម ទាំងនេះ»។

មានពាក្យស្លោកមួយ ឃ្លាពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន» ដូចនេះ សូមជួយចែករំលែកពត័មាន ដើម្បី ជាកំលាំងចិត្ត និងជាការលើកទឹកចិត្ត ដល់ពួកគេផង៕





ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]