ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រមាណជា ៧ នឹង ១៨ នាទី យប់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ម្សិលមិញនេះ មានករណីបាញ់សម្លាប់ យ៉ាងសាហារ ទៅលើជនរងគ្រោះ ដែលត្រូវបានគេ ស្គាល់ថាជា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាង លក់ត្បូងពេជ្រ យីហោ ហុងកុង ខណៈពេលកំពុង ចុះទិញផ្លែឈើ ក្បែរស្តាតអូឡាំពិក ស្ថិតក្នុង សង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌចំការមន។

ក្រោយកើតហេតុ គេប្រទះឃើញ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅអន្តរាគមន៍ ខណៈសាកសព របស់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានគេគ្របក្រណាត់.ស ពីលើ រួចសែងដាក់ ក្នុងឡានពេទ្យ ដើម្បីដឹកយកទៅ តម្តល់ធ្វើបុណ្យ នៅគេហដ្ឋានរបស់លោក នាភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមដំណក់ទឹកភ្នែក យំសោកសង្វេគ ពីសំណាក់អ្នកស្រី តាំង គឹមឆេង ជាភរិយា។

គួរបញ្ជាក់ផងដែរថា ព័ត៌មានពាក់ព័ន្ធនឹង ការបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ មួយករណីនេះ ហាក់ដូចជាកក្រើកយ៉ាងខ្លាំង ជាពិសេសនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក ពោលគឺខ្មាន់កាំភ្លើង មិនត្រឹមតែ បាញ់សម្លាប់ ជនរងគ្រោះ ៦ គ្រាប់ នោះទេ ថែមទាំងធ្វើសកម្មភាព កណ្តាលរាជធានីភ្នំពេញ ថែមទៀត៕

វីដេអូ ទិដ្ឋភាពលើកសាកសព៖ (ដកស្រង់ពី ហ្វេសប៊ុក)

វីដេអូ សកម្មភាព បាញ់សម្លាប់៖




ព័ត៌មានចាស់៖ Breaking News: បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ពេលកំពុងចុះ ទិញផ្លែឈើ នៅជិតស្តាតអូរឡាំពិក (មានវីដេអូ)

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]