- ខាងក្នុងវីដេអូកាម៉េរាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោកឧកញ៉ា យ៉ាងសាហាវឃោរឃៅ

- ឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ត្រូវគេអះអាងថា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន

ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់ សម្លាប់ភ្លាមៗ ពេលកំពុង ចុះទិញផ្លែឈើ នៅហាងលក់ ផ្លែឈើឈ្មោះស្រីមុំ ក្បែរបងស្តាតអូរឡាំពិក ស្ថិតក្នុង សង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលម៉ោង ៧ និង១៨នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក ជួន ណារិន្ទ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្រោយ កើតហេតុ ភ្លាមៗថា នៅម៉ោង កើតហេតុបុរស ជាជនរងគ្រោះ បានជិះរថយន្តលុច្សស៊ីស ៥៧០ ពាក់ស្លាក លេខ 2M-1683 មកទិញផ្លែឈើនៅ ហាងស្រីមុំ លក់ផ្លែឈើ ពេលបើកទ្វារ ដើរចេញពីរថយន្ត មិនទាន់ទាំង បានទិញផ្លែឈើផង ស្រាប់តែជន ល្មើសមាន គ្នាពីរនាក់ បានជិះម៉ូតូមក ដល់ហើយបាញ់ ប្រហារភ្លាមៗ តែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានភរិយាឈ្មោះ តាំង គឹមឆេង ជាថៅកែហាងពេជ្រហុងកុង នៅជិតផ្សារថ្មី។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ករណីបាញ់សម្លាប់នេះ អាចផ្តើមចេញពីរឿងគំនុំ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងផងដែរថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងចិត្តជាសត្វតិរិច្ឆានបាញ់ត្រូវចំនួន ៦គ្រាប់។

ជនរងគ្រោះ លោក អ៊ឹង ម៉េងជឺ និងភរិយាលោកស្រី តាំង គឹមឆេង ត្រូវបានអ្នកស្គាល់អះអាងថា រូបលោក ឧកញ៉ា និងភរិយា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន។ ជាពិសេសលោក បានធ្វើ ផ្ទះទេវតាជាច្រើន ជូនចាស់ជរា និងគ្មានទីពឹងនៅ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ពេលធ្វើដំណើរទៅណាមកណា មិនដែលមានអង្គរក្ស ឬអ្នកការពារ នោះទេ ពោលទៅ ណាមក ណាមកណា តែពីរអ្នកភរិយាប៉ុណ្ណោះ។

សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានយកទៅកម្តល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកនៅភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ៕











ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]