ភ្នំពេញ៖ ប្រិយមិត្ដ ប្រាកដជា ជ្រាបច្បាស់ ទាក់ទិន ទៅនឹង ហេតុការណ៍ ដ៏គួរឲ្យរន្ធត់ កាលពី យប់មិញនេះ គឺ ផ្ទុះបំពង់កាំជ្រួច បណ្តាលឲ្យ បែកកាណុង ត្រូវអ្នកឈរ មើល ស្លាប់ និង របួសជាច្រើននាក់នោះ។

ក្រោយពី កើតហេតុភ្លាម គេឃើញមាន អ្នកប្រើប្រាស់ សង្គម ហ្វេសប៊ុក នៅក្នុងស្រុកខ្មែរ ជាច្រើន នាំគ្នា ចែកចាយរឿង រ៉ាវមួយនេះ យ៉ាងឆាប់រហ័ស ជាពិសេសនោះ គឺនាំគ្នា ចូលរួម រំលែក ទុក្ខ ទៅលើអ្នកស្លាប់ ដែលមិនសមណា នឹងជួបនូវ ហេតុការណ៍ ដ៏មិននឹកស្មានដល់ មួយនេះ នោះទេ។ ជាមួយគ្នានេះ ផងដែរ ក៏មាន វីដេអូ ជាច្រើន បានបង្ហោះឡើង ដូចគ្នា ក្នុងសង្គម ហ្វេសប៊ុក ដូចជា វីដេអូ បង្ហាញពី កាំជ្រួច ចុងក្រោយ ដែលបាញ់ខុសបច្ចេកទេស , វីដេអូ ក្រោយពីបាញ់ ជាដើម។

យ៉ាងណាមិញ សូមទស្សនា វីដេអូ ដែលដកស្រង់ចេញពី ហ្វេសប៊ុក និងបង្ហាញពី គ្រាប់ចុងក្រោយ ដែលបានបាញ់ទៅលើ អាកាស តែបែរជា បណ្ដាល ឲ្យមានមនុស្ស ស្លាប់ និងរបួស ទាំងអស់គ្នា៖

វីដេអូ ទី ២ បង្ហាញពី ព្រឹត្តិការណ៍ ក្រោយពីកើតហេតុ ដែលមាន ប្រជាពលរដ្ឋជាច្រើន ចោមរោម អ្នកស្លាប់ និងរងរបួស

វីដេអូពី សារព័ត៌មាន ដើមអម្ពិល

នាពេលនេះ ពុំទាន់មាន ការបកស្រាយ ពីមូលហេតុ ណាមួយច្បាស់លាស់នោះទេ ទាក់ទិន ទៅនឹង ហេតុការណ៍ ដ៏គួរឲ្យរន្ធត់ ខាងលើនេះ នោះទេ។ ខ្មែរឡូត នឹងជំរាបជូន ជាបន្ដបន្ទាប់ទៀត ក្រោយពី ទទួលដំណឹងថ្មី ...

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]