រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា មកដល់ វេលា ម៉ោង១០ យប់នេះសមត្ថកិច្ចបាន ស្រាវជ្រាវរកឃើញអ្នករងរបួសធ្ងន់ ប្រុស- ស្រី ចំនួន ៣នាក់ទៀតហើយ នៅក្នុងករណី ផ្ទុះបំពង់បាញ់កាំជ្រួច នៅក្បែរចំណុច ក្បាលជ្រោយ

គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ ពីមាន មានករណីផ្ទុះ បំពង់បាញ់ កាំជ្រួចដែលជាគ្រាប់ចុង ក្រោយ នៅក្នុងព្រះ រាជពិធី ខួបឆ្នាំទី ១០នៃការ ឡើងគ្រងរាជសម្បតិ្ត របស់ព្រះមហាក្ស ត្រកម្ពុជា ដែលណ្តាល ឱ្យបែកកាណុង ខ្ទាតអំបែង មកចំជន រងគ្រោះដែលកំពុងឈរមើល ។ ហេតុការណ៍នេះបង្កឱ្យ មានការភ្ញាក់ផ្អើល នៅវេលាម៉ោង ជាង៧យប់ ថ្ងៃទី ២៩ តុលា ២០១៤ នៅចំណុចក្បែរ ក្បាលជ្រោយ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ។

ជនរងគ្រោះទី១.ឈ្មោះ ណាគ្រី ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុក កោះធំ ខេត្តកណ្តាល ស្លាប់ , ទី២. ឈ្មោះ ស៊េរី ភេទប្រុស អាយុ៤០ឆ្នាំ  របួសធ្ងន់ ,ទី៣.ឈ្មោះ ហេង សុភី អាយុ១៧ឆ្នាំ ,ទី៤.ឈ្មោះ ស្រូយ គ្រីម ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់ និងទី៥.ឈ្មោះ ហេង ចាន់នី អាយុ១៤ឆ្នាំ ។ ក្រោយពេល កើតហេតុជ នរងគ្រោះត្រូវបាន គេបញ្ជូនទៅ សង្រ្គោះនៅ មន្ទីរពេទ្យ ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព




វីដេអូ៖

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]