ព្រៃវែង៖ នាពេលថ្មីៗនេះ រូបថតប៉ុន្មានសន្លឹក ត្រូវបានអ្នកនិយមលេង ហ្វេសប៊ុក នាំគ្នាចែករំលែក (Share) យ៉ាងព្រោងព្រាត ដែលបង្ហាញពី ស្ត្រីវ័យក្មេងម្នាក់ ទើបតែរៀបការរួច បែរជាកើតកូន ចេញជាសត្វត្រី មួយក្បាលទៅវិញ នេះបើយោងទៅតាម ប្រភពពីហ្វេសប៊ុក ដែលបានបង្ហោះ ជាសាធារណៈ កាលពីម្សិលមិញ។

បើតាមប្រភពដដែល ពីទំព័រហ្វេសប៊ុកមួយ បានអះអាង ដោយបានសរសេរថា ហេតុការណ៍ចម្លែកនេះ បានកើតឡើង នៅឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង នាវេលាម៉ោង ៧យប់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៤។ ក្នុងនោះ ប្រភពខាងលើ បានឲ្យដឹងទៀតថា ការសម្រាលកូន ចេញជាសត្វត្រីនេះ នៅមានការចូលរូមជួយ ពីសំណាក់មនុស្សចាស់ទុំជាច្រើននាក់ ទៀតផង។

ស្ត្រីរូបនេះ មិនត្រូវបានប្រភព បញ្ជាក់ឲ្យដឹងពីអត្តសញ្ញាណ នៅឡើយទេ តែនាងបានរៀបរាប់ឲ្យដឹងថា នាងបានយល់សុបិន្តឃើញ មាន ទេវតាមួយអង្គ បានឲ្យត្រីចំនួន ៤ក្បាល មកដល់រូបនាង ប៉ុន្តែនាង យកតែមួយក្បាលប៉ុណ្ណោះ និងបាន តបទៅទេវតាវិញថា នាងមិនអាច បង្កើតបានច្រើន ដល់ម្លឹង ឡើយ។ នាងបានបន្តទៀតថា ក្រោយការយល់សុបិន្ត កន្លងផុត ១៥ថ្ងៃ រួចមក ពោះរបស់នាង ចាប់ផ្តើម រីកធំទៅៗ រហូតដល់ថ្ងៃកាន់សីល នាងក៏ឈឺពោះ ខណៈឆ្មប និង អ្នកជិតខាង ក៏បានមកជួយ សម្រាល ប៉ុន្តែ បែរជាកើតចេញ ជាត្រី យ៉ាងដូច្នេះទៅវិញ។

ទោះជាយ៉ាងណា យើងនឹងរង់ចាំ មើលតទៅទៀត ថារឿងនេះ ជាការពិត ឬ ក៏ជាការប្រឌិតឡើង ព្រោះ នាពេលថ្មីៗនេះ ក៏ទើបតែមាន ករណី ស្រដៀងគ្នាមួយ កើតឡើងដែរ ដែលមាន ស្ត្រីម្នាក់ បានអះអាង ថាខ្លួន កើតចេញ ស៊ុត និង ចិញ្ចៀន

ចុះប្រិយមិត្ត ខ្មែរឡូត យល់ឃើញបែបណា ទៅវិញដែរ?

 

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]