កូរ៉េខាងត្បូង៖ ប្រហែលជាអ្នក បានជ្រាប រួចមកហើយ កាលពីថ្ងៃទី៣ ខែកញ្ញា មានរឿងមួយ គួរឲ្យរន្ធត់ បានកើតឡើង លើក្រុមចម្រៀងស្រី Ladies' Code បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយក៏បានធ្វើឲ្យ សមាជិក២នាក់ គឺនាង Rise និង នាងEunB បានស្លាប់ផងដែរ។

យោងតាមសា្ថនីយ៍ប៉ូលីស Yongin Seobu  បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា ក្រោយពីចេញ លទ្ធផល ដែលប្រមូលពី ក្រុមស៊ើបអង្កេត ជាតិវិទ្យាសាស្រ្ត (NISI) បានបញ្ជាក់ថា ចំពោះរឿង ហេតុពិត នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីល្បឿន មិនមែនមក ពីបញ្ហានៃយានយន្ត នោះទេ។

បន្ថែមពីនេះទៅទៀត ក្រោយពីធ្វើការវិភាគ ទៅលើប្រអប់ខ្មៅ នៅក្នុងរថយន្ត Starex រួចហើយមក ទើបដឹងថា អ្នកគ្រប់គ្រងម្នាក់ ឈ្មោះ Park Mo អាយុ២៧ឆ្នាំ គឺជាអ្នកបើកឡាន ក្នុងហេតុការណ៍នោះ ប៉ុន្តែរូបគាត់ បានបើកក្នុងល្បឿន មួយយ៉ាងលឿន គឺ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលលើសពី ល្បឿនកំណត់ ត្រឹមតែ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាហេតុធ្វើឲ្យ សមាជិក២នាក់ក្នុងក្រុម Ladies' Code បានស្លាប់ និងអ្នក ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល យ៉ាងដូច្នោះ។

យ៉ាងណាមិញ ប៉ូលីសនឹង កំពុងរៀបចំសំនុំរឿង ដើម្បីកាត់ទោស ទៅលើលោក Park Mo ហើយក្នុងករណី នេះដែរ ប៉ូលីសក៏នៅតែ ស៊ើបអង្កេត បន្តទៀតផងដែរ មុននឹងយករឿងនេះ ទៅដល់ព្រះរាជអាជ្ញា៕





ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]