រាជធានីភ្នំពេញ ៖ លោក ញាន សុខវិសាល នាយកបេសកកម្ម ដឹកនាំក្រុមកីឡា ទៅចូលរួមព្រឹត្តិការណ៍ ថ្នាក់អាស៊ី នៅប្រទេសកូរ៉េ ដែលទើបបញ្ចប់ បានឲ្យដឹងថា ថ្មីៗនេះសង្កេតឃើញ ថាមានការបង្កើត Account ហ្វេកប៊ុក ក៏ដូចជា Page មួយចំនួនដោយ ប្រើប្រាស់ឈ្មោះ កីឡាការិនី ស៊ន សៀវម៉ី ហើយខ្លះបាន ប្រើប្រាស់ក្នុង សកម្មភាពរៃអង្គាស ថវិកាជាដើម ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សុំបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ពុំទាន់មាន page ជាផ្លូវការ ណាមួយនោះទេ ហើយក៏មិនបាន ធ្វើការរៃអង្គាស តាមបណ្តាញ សង្គេមហ្វេកប៊ុកដែរ។ ដូច្នេះសូម បងប្អូនមួយចំនួន កុំមានការយល់ច្រឡំ នេះដោយសារតែ កីឡាការិនីខាងលើ មានកេរ្តិ៍ឈ្មោះ កាន់តែល្បីល្បាញ ជាពិសេសមាន អ្នកឧបត្តម្ភ កាន់តែច្រើនឡើងៗ ថែមទៀតនោះ ទើបធ្វើឱ្យមាន មនុស្សមួយចំនួន ចាប់ផ្តើមរៀបចំតែម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី