រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ជីវិតឯកជនរបស់លោកជំទាវ ស៊ន សៀវម៉ី បច្ចុប្បន្ននេះកំពុងទទួលការកោតសរសើរខ្លាំងពីមហាជន ក្រៅពីមានគ្រួសារដ៏រីករាយនិងកក់ក្តៅហើយនោះ សូម្បីតែអាជីពការងាររូបនាងទទួលបានផ្លែផ្កាត្រចះត្រចង់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីមានកូនស្រីម្នាក់រួចហើយក្តី តែរូបសម្រស់លោកជំទាវ ហាក់គ្មានប្រែប្រួលខ្លាំងនោះឡើយ ពោលគឺប្រែផ្លាស់ស្អាតជាងពេលមុនទៅទៀត ដោយគេក្រឡេកឃើញ រូបសម្បត្តិភ្លឺម៉ត់រលោង ជះចំហាយទាក់ទាញពេញទីតែម្តង។
ជាក់ស្តែង រូបភាពថតជិតប៉ុន្មានប៉ុស្តនេះកំពុងធ្វើឲ្យ អ្នកគាំទ្រលោកជំទាវផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ស្បែករលោង គ្មានស្នាមជ្រួញ ពិសេសគឺរាងរូវនៅតែស្វែល មិនសមជាមនុស្សស្រីសម្រាលកូនរួចហើយនោះឡើយ តុបតែងក្នុងឈុតបែបនេះទៀត កាន់តែធ្វើឲ្យលោកជំទាវស្អាតទ្វេដង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖