ភ្នំពេញ៖ រឿងរ៉ាវដ៏ មិនគួរឲ្យជឿ បានកើតឡើង កាលពីម្សិលមិញនេះ នៅពេលដែល ក្មេងស្រីម្នាក់ បានធ្លាក់ស្លាប់ យ៉ាងអាណោចអាធម៌ ពីមាត់បង្អួចនៃ បន្ទប់អគារស្នាក់ នៅជាន់ទី ១២។

គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ខាងលើ មានអាយុ ២ឆ្នាំ និងជាជនជាតិបរទេស មិនមែនជា ជនជាតិខ្មែរនោះទេ ខណៈពេលដែល អត្តសញ្ញាណ ឪពុកម្ដាយ និង ក្មេងស្រី រងគ្រោះមិន បានបញ្ជាក់លំអិត នេះបើតាម កាសែត កោះសន្ដិភាព បានធ្វើការ ចុះផ្សាយ។ ជាមួយគ្នានោះ បានបន្ដឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យក្មេងនេះ ធ្លាក់នេះ ពីមាត់បង្អួចនៃ បន្ទប់ស្នាក់នៅ ក្នុងអគារមួយកន្លែង ដែលស្ថិតនៅក្នុង ខ័ណ្ឌ ទួលគោកនោះ មកពីក្មេងស្រីនេះ រត់លេង ចុះឡើង នៅក្បែរមាត់បង្អួច កញ្ចក់ ដែលទំនងជាជ្រុលជើង ក៏ធ្លាក់ចុះមកក្រោម បោកក្បាល ស្លាប់ភ្លាមៗតែម្ដង។

នេះជារឿង ដ៏គួរឲ្យសោកសង្រេគមួយ និងឈឺចាប់ ដែលឪពុកម្ដាយ គ្រប់រូប គួរតែ យកចិត្ដ ទុកដាក់ និងប្រុងប្រយ័ត្ន ជាពិសេស នៅត្រង់ កន្លែងខ្ពស់ ដូចជា បងប្អូនប្រជាពលរដ្ឋ ខ្មែរមួយចំនួន ដែលរស់នៅក្នុង ផ្ទះល្វែង គួរតែប្រុងប្រយ័ត្ន នៅត្រង់ជាន់ឡៅតឿ ដែលជាធម្មតា នៅពីមុខបន្ទប់នោះ គឺតែងតែ ដាក់កញ្ចក់ និងសំណាញ់។ ដូចនេះ សូមប្រុងប្រយ័ត្ន គួរណា តែបិទកញ្ចក់ មិនគួរណា បិទតែសំណាញ់នោះទេ នៅពេលដែល មានក្មេងនៅក្នុងនោះ ដោយសារតែ ក្មេងទាំងនេះ អាច មានលទ្ធភាព ក្នុងការទាញសំណាញ់ ដែលមានទំងន់ស្រាលៗនោះបាន ទាំងនេះជា បំណងល្អពីខ្មែរឡូត៕

រូបភាព ពី ហ្វេសប៊ុក៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]