រាជធានីភ្នំពេញ ៖ ក្មេងស្រីជនជាតិបរទេស អាយុ២ឆ្នាំម្នាក់ បានធ្លាក់ពីលើអគារខុនដូ ជាន់ទី១២ ចូលក្នុងបរិវេណ ភូមិគ្រឹះ ដែលកំពុងសាងសង់ មួយកន្លែង បណ្តាលឱ្យ បែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៨ តុលា ២០១៤ នៅក្នុងភូមិគ្រឹះ លេខ៧៩ ក្បែរអគារខុនដូ ISL Modern Apartment និងសណ្ឋាគារ ស្ថិតនៅតាមផ្លូវ លេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ក្មេងស្រីរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះទេ មានឪពុកជាជនជាតិរុស្ស៊ី និងម្តាយ ជាជនជាតិប្រេស៊ីល។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានលេងហ្គេមកុំព្យូទ័រ ក្បែរតុ ដែលស្ថិតនៅ ជាប់បង្អួចកញ្ចក់ ដែលមិនបានបិទទ្វារ ។ បន្ទាប់ពីលេងហ្គេមរួច ក្មេងស្រីរងគ្រោះ បានរត់លេង ចុះឡើងៗ ក្បែរបង្អួចនោះ ដោយរត់ទៅឈរលើ តុ កៅអី នៅជាប់បង្អួចនោះ ក៏ជ្រុលធ្លាក់ ពីលើបន្ទប់ខុនដូនោះ មកបោកនឹង របងភូមិគ្រឹះ រួចធ្លាក់ចូលក្នុងបរិវេណ ភូមិគ្រឹះលេខ៧៩ ដែលកំពុងសាងសង់ បណ្តាលឱ្យបែកក្បាល ស្លាប់តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]