តារាចម្រៀង សញ្ជាតិអាមេរិក វ័យ២១ឆ្នាំ នាង Miley Cyrus បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល សារជាថ្មី ម្តងទៀតហើយ ដោយនាង បានបើកដៃ អនុញ្ញាតឲ្យ អ្នកគាំទ្រប្រុស ថតរូប និងស្ទាបអង្អែលនាង ខណៈនាងស្លៀកឈុត យ៉ាងសិចស៊ី ច្រៀងនៅលើឆាក នៅក្នុងកម្មវិធីតន្រ្តីមួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Miley Cyrus បានអនុញ្ញាត ឲ្យអ្នកគាំទ្រប្រុស ដែលកំពុងទស្សនា ការសម្តែង របស់នាង នៅខាងក្រោមឆាក ថតរូប និងស្ទាបអង្អែល ទាំងផ្នែកខាងមុខ និងខាងក្រោយ របស់នាង បន្ទាប់ពីនាង បានដើរចូលទៅជិត អ្នកគាំទ្រទាំងនោះ ជាមួយនឹងឈុត យ៉ាងសិចស៊ី មិនខុសអី ពីលើកមុនៗឡើយ។

ជាមួយគ្នានេះដែរ អ្នកគាំទ្រប្រុសទាំងនោះ មានអ្នកខ្លះ បានទាញទូរស័ព្ទ ដើម្បីថត និងអ្នកខ្លះទៀត មិនចាំយូរ បានយកដៃ ទៅស្ទាបអង្អែលនាង ដោយសារតែ ឃើញនាងចិត្តល្អ បែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែន ជាលើកទីមួយឡើយ សម្រាប់នាង Miley Cyrus ខណៈនាង នៅតែច្រៀង និងញញឹម មើលទៅហាក់បីដូចជា មិនមានបញ្ហាចោទ សម្រាប់នាងឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ នាង Miley Cyrus ក៏បានអនុញ្ញាត ឲ្យអ្នកគាំទ្ររបស់នាង ស្ទាបដើមទ្រូង ក្នុងតម្លៃត្រឹមតែ ៩០០ដុល្លារប៉ុណ្ណោះ។



[ចុចអាន] នាង Miley Cyrus បើកដៃឲ្យអ្នកគាំទ្រ ស្ទាបដើមទ្រូង ក្នុងតម្លៃ ៩០០ដុល្លារ!

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]