អាមេរិក៖ ចំពោះតារាចម្រៀងស្រី  គឺនាងMiley Cyrus តែងតែលេច ចេញព័ត៌មាន អាស្រូវជាច្រើន ដែលទាក់ទង ពីសង្គមសិល្បៈ និងជីវិត ផ្ទាល់ របស់នាង។ ដូចជាថ្មីៗនេះដែរ នាងMiley Cyrus បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលម្តងទៀតហើយ ជាមួយនឹងការថតរូប ស្រើបស្រាលជាមួយ នឹងអ្នកគាំទ្រ របស់នាង។

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ តារាស្រី វ័យ២១ឆ្នាំរូបនេះ បានទៅប្រគុំតន្រ្តីទេសចរណ៍ នៅទីក្រុង ញូវយ៉ក ហើយអ្វីដែលពិសេសនោះ គឺនាង Miley បានលើកទឹកចិត្ត ឲ្យអ្នកគាំទ្ររបស់នាងម្នាក់ ឈ្មោះថាDavid អាចមានសំណាង ដាក់ដៃ លើដើមទ្រូងរបស់នាង និងធ្វើពុតជា ថើបនាង ក្នុងអំឡុងពេលថតរូប ជាមួយនាង។ ក្នុងនោះដែរ នាងMiley Cyrus បានអនុញ្ញាត ឲ្យអ្នកគាំទ្រ ម្នាក់នេះ អាចស្ទាបអង្អែល លើនាងបាន ក្នុងតម្លៃ ៩០០ដុល្លារ។

ចំពោះ អ្នកគាំទ្រឈ្មោះDavid ម្នាក់នេះ បានចំណាយប្រាក់ ចូលរួម ក្នុងការប្រគុំតន្រ្តី និងការណាត់ជួប ដោយផ្ទាល់ ជាមួយនឹង នាងMiley។ ហើយទឹកប្រាក់ចំនួន ៩០០ដុល្លារនេះ មិនបូកបញ្ចូលជាមួយ ថ្លៃសំបុត្រចូលទស្សនានោះទេ។ ជាពិសេសនោះ រូបគាត់ ហាក់ដូចជាសប្បាយចិត្ត យ៉ាងខ្លាំង ដែលអាច ស្និទ្ធស្នាលជាមួយនឹង នាងMiley បានយ៉ាងដូច្នេះ។ ចុះតើប្រិយមិត្ត មានយោបល់ យ៉ាងណាដែរ ចំពោះរឿងមួយនេះ?




ប្រភព lollipop

ដោយ៖ កា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]