សៀមរាប៖ កាលពីថ្ងៃទី ១៨ ខែកញ្ញា កន្លងទៅនេះ មានហេតុការណ៍ គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅវត្ត ពោធិលង្កា ស្ថិតនៅកណ្តាល ក្រុងសៀមរាប ដោយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីសង្ឃ បានធ្វើការចាប់សឹក ទាំងយប់ភ្លាមៗ ព្រមទាំងបញ្ជូន ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាម ចាត់ការ តាមផ្លូវច្បាប់  នៅពេលដែលប្រទះឃើញ សង្ឃកំហូច ២អង្គ ផឹកស៊ីក្នុងកុដិ និងមានស្រីកំដរ ទៀតផង។

ដូចគ្នានេះដែរ នៅប៉ុន្មានម៉ោងមុននេះ គេក៏ប្រទះឃើញវីដេអូមួយ លើបណ្តាញសង្គមហ្វេសប៊ុក ដោយបានបង្ហាញពីសកម្មភាព របស់អាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីសង្ឃ ចុះបង្ក្រាប ពាក់ព័ន្ធនឹង ករណីខាងលើ ដោយមិនត្រឹមតែវែកមុខ សង្ឃកំហូចទាំងពីរអង្គ ទី១. ឈ្មោះ  ពេជ្រ ដេវិត  អាយុ៣៥ឆ្នាំ រីឯទី២.ឈ្មោះ សំបូរ អាយុជាង២០ឆ្នាំ និងបក្ខពួក ថែមទាំងផ្តិតយក មុខមាត់ស្រីស្នេហ៍ ដែលត្រូវគេ ដឹងថា មានគ្នីគ្នា ពីរនាក់ ព្រមទាំងវត្ថុតាង មួយចំនួនធំ ដូចជាស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួន, ដាវសាំមូរ៉ៃ និងឧបករណ៍ សម្រាប់ជក់ថ្នាំ មួយចំនួនទៀតផង។

ស្របគ្នានេះដែរ មានអ្នកលេងហ្វេសប៊ុកម្នាក់ ដែលទំនងជិតស្និទ្ធនឹង ព្រះសង្ឃខាងលើ បានធ្វើការ Comment ដោយសង្កត់ធ្ងន់ថា អ្វីៗដែលព័ត៌មានចុះផ្សាយនោះ គឺមិនពិតទេ ពោលគឺកូនសិស្ស របស់លោកប៉ុណ្ណោះ ដែលនាំគ្នាផឹកស៊ីក្លែមស្រីស្នេហ៍ ឡូឡានៅក្នុងវត្ត។ លុះដល់ពេលលោក និមន្តចូលទៅប្រាប់ ស្រាប់តែសមត្ថកិច្ចចុះទៅបង្ក្រាប ក៏វាយធ្វើបាបលោកទៅ។ ក្នុងនោះ លោកក៏ជាប្រធាន អង្គការជួយសង្គ្រោះកុមារជាង ៤៥០នាក់ ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញមាន ព័ត៌មានច្បាស់ការណ៍ណាមួយ ដែលអាចបញ្ជាក់ពី ចំណាត់ការរបស់សមត្ថកិច្ច ទៅលើករណី ខាងលើនៅឡើយទេ ដោយនៅពេលទទួលបាន ខ្មែរឡូតនឹងជម្រាបជូន តាមក្រោយ៕




បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]