រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃ ប្រទេសលោក នាយឧត្តម សេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកង រាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកង រាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំង ជំនាញកងរាជអាវុធហត្ថរាជ ធានីភ្នំពេញសហការ ជាមួយកម្លាំងជំនាញ នៃស្នងការស្រាវជ្រាវ និងយុត្តិធម៌កង រាជអាវុធហត្ថ លើផ្ទៃប្រទេស ក៏មានការ ចូលរួមពី កងរាជអាវុធហត្ថខេត្ត កណ្តាលផងដែរ ក្នុងការបង្រ្កាបជំរិតទារ ប្រាក់ចំនួន ៥០០០០ដុល្លារ (ប្រាំមុឺនដុល្លារ) កាលពីថ្ងៃទី១៦ កញ្ញា ២០១៤ ពីជនរងគ្រោះ ឈ្មោះ ចន នី អាយុ៤៥ឆ្នាំ ជនជាតិ សាំងហ្កាពួរ ជាអគ្គនាយកក្រុមហ៊ុន HLH AGRICULTURE CAMBODIA Co.Ltd (ក្រុមហ៊ុនកសិកម្ម) ដោយគម្រាមថាបើមិនឲ្យ ប្រាក់តាមការទាមទាររបស់ ពួកគេទេគេនឹងសម្លាប់ ជនរងគ្រោះ
 
ករណីនេះកម្លាំងកងរាជអាវុធហត្ថបានវែកមុខជនល្មើសឈ្មោះ សៅ កុសល ជាទណ្ឌិតដែលបាន និង កំពុងតែអនុវត្ត ទោសឧក្រិដ្ឋនៅក្នុង ពន្ធនាគារចំនួន៧បទល្មើស រយៈពេល៣៨ឆ្នាំ ហើយទើប តែ អនុវត្ត ទោសបានរយៈពេល១២ឆ្នាំ ប៉ុន្តែអាចមានលទ្ធភាព ទំនាក់ទំនងឈ្មោះ ឡេង សុខលាង ជាអនុរក្សផ្នែក កាន់សោរពន្ធ នាគារឲ្យជួយចាក់ឆ្នោត (កន្ទុយលេខ) ឲ្យខ្លួនរហូតដល់ ជំពាក់ប្រាក់ ឈ្មោះ ឡេង សុខលាង ចំនួន៩០០ដុល្លារ បន្ទាប់មកពួកគេទាំង២នាក់ក៏បាន រៀបចំផែនការ ប្រព្រិត្តបទ ល្មើសឧក្រិដ្ឋ ដោយ ឈ្មោះឡេង សុខលាង ជាអ្នកទិញសុីមកាត ទូរស័ព្ទចំនួន ៣ខ្សែ ឲ្យទៅទណ្ឌិតសៅ កុសល ធ្វើការទំនាក់ទំនងរាវរកមុខ សញ្ញាដែល ពួកគេអាចកំណត់ ថាជា មុខសញ្ញាអាចធ្វើ សកម្មភាព បាន។
 
តាមរយៈទំនាក់ទំនងទូរស័ព្ទឧក្រិដ្ឋជនសៅ កុសលបានស្គាល់ឈ្មោះ សុខ ធីម ជាបុគ្គលិកបម្រើការ ផ្នែក អនាម័យក្នុងក្រុមហ៊ុន (HLH) ហើយអាចក្តាប់បាន ពីផ្ទៃក្នុងរបស់មុខសញ្ញាយ៉ាង លំអិតច្បាស់លាស់ ទើបពួកគេទាំង២នាក់ ចាប់ផ្តើមធ្វើសកម្មភាព គម្រាមលើមុខសញ្ញា ដោយនិយាយចុចចំៗ ធ្វើឲ្យជន រងគ្រោះ មានការភិតភ័យ ហើយបានមក ប្តឹងសមត្ថកិច្ច ទើបកម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញធ្វើ ការស្រាវ ជ្រាវចាប់ឃាត់ខ្លួន ឧក្រិដ្ឋជនឈ្មោះឡេង សុខលាង បានក្នុងពេល ដែលជនរូបនេះកំពុង ទៅបើកលុយ ពីសាខា វេរលុយ WING ស្ថិតនៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  លោកឧត្តម សេនីយ៍ទោ រ័ត្ន ស្រ៊ាង បានអំពាវនាវដល់ ក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងអស់លក់ សុីមកាត ឲ្យអតិថិជនសូមឲ្យ មានអត្តសញ្ញាណប័ណ្ណផង ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]