ខេត្តបាត់ដំបង ៖ នារីម្នាក់ មានស្វាមី ជាអាណិកជន នៅសហរដ្ឋអាមេរិក បានសម្រេច ធ្វើអត្តឃាតខ្លួនឯង ដោយចង.ក នៅក្នុងបន្ទប់ដេក លើផ្ទះ ហើយត្រូវឪពុក ប្រទះឃើញ នៅម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី១០ កញ្ញា ស្ថិតនៅក្នុង ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល  ដោយក្រុមគ្រួសារ អះអាងថា ព្រោះតែខឹងម្ដាយ ជំទាស់មិនឱ្យនាង ទៅរៀនបន្ត នៅភ្នំពេញ បន្ទាប់ពីរៀបការរួច ។

នារីវ័យក្មេង រូបស្រស់សោភា បែរគិត ខ្លី ចង.កសម្លាប់ខ្លួន ព្រោះសុំម្តាយ ទៅរៀននៅភ្នំពេញ មិនបាន (វីដេអូ)

ប្រភពបានឱ្យដឹងថា នារីរងគ្រោះ ឈ្មោះ លឿង ម៉េងលី អាយុ២១ឆ្នាំ ទើបរៀបការរួច បានរយៈពេល៤ខែ ។ ប្រភពបន្តថា នារីរូបនេះ បានយកអាវរាត្រី ចង.កខ្លួនឯង ភ្ជាប់នឹងទំពក់ វាំងននក្បែរបង្អូច ដើម្បីបញ្ចប់ជីវិត ចោលស្វាមី ដែលស្ថិតនៅ ឯនាយសមុទ្រ។ ក្រុមគ្រួសាររបស់នាង បាននិយាយថា មូលហេតុ ដែលនាំឱ្យនាង ធ្វើអត្តឃាតបែបនេះ ព្រោះតែខឹងនឹងម្ដាយ មិនឱ្យនាង ទៅរៀនបន្ត នៅភ្នំពេញ។

ប្រភពពីឪពុក បានឱ្យដឹងថា កូនស្រីគាត់ បានរៀបការ រយៈពេល៤ខែហើយ តែក្រោយពីស្វាមីនាង ត្រឡប់ទៅអាមេរិកវិញ នាងបានទទូច សុំទៅរៀនបន្ត នៅភ្នំពេញ ។ លោកបន្តថា រូបលោក និងប្រពន្ធ បានបដិសេធ ព្រោះយល់ថា នាងមានស្វាមីហើយ ។ ប៉ុន្តែដោយនាង ទទូចខ្លាំងពេក គាត់ និងប្រពន្ធ ក៏យល់ព្រម តែចាំរួចបុណ្យភ្ជុំបិណ្ឌសិន ខណៈនាងចង់ទៅរៀន មុនភ្ជុំបិណ្ឌ ដែលជាហេតុ នាំឱ្យមានបញ្ហា នេះកើតឡើង ។

សពនារីរងគ្រោះ

រូបថតកាលនៅរស់


ប្រភព ៖ កោះសន្តិភាព

ទោះបីយ៉ាងណាក៏ដោយ បើយោងតាមអ្នកនិយមលេង បណ្តាញសង្គម ហ្វេសប៊ុក ដែលទំនងជាមិត្តភក្តិ របស់នារីរងគ្រោះ បាននិយាយពីមូលហេតុ ដែលធ្វើឲ្យនាង សម្រេចចិត្ត ចង.កសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតនេះ ថា៖

«តាមរយៈ Profile Facebook របស់នាង នាងសម្លាប់ខ្លួន ដោយសារតែ ភាពធុញធប់ បានមករុំជិតខ្លួននាងពេក ហើយបើយោងតាម រូបភាពក្នុុង Profile Facebook របស់នាង គឺនាងមិនមែនជា អ្នកបាត់ដំបង ទេ។ នាងមានរូបភាព ជាច្រើននៅភ្នំពេញ ហើយគ្មានរូបភាព នៅបាត់តំបង់ទេ នេះប្រហែលជា ទីក្រុងភ្នំពេញ គឺជាស្រុកកំណើតនាង តែដោយសារ នាងត្រូវម្តាយ បង្ខំអោយរៀបការ ជាមួយប្តីអនិកជន ទើបត្រូវទៅរស់នៅ ក្នុងខេត្តបាត់ដំបង ដែលជាផ្ទះម្តាយក្មេក ធ្វើអោយនាង មានអារម្មណ៏ ស្រ្តេសយ៉ាងខ្លាំង ណាមួយដោយសារតែ ភាពឯកា ឃ្លាតពីគ្រួសារ និងចាកចេញ ពីស្រុកកំណើតផង។

នាងប្រហែលជា មិនដែលស្រលាញ់ ប្តីនាងឡើយ ព្រោះក្នុង Profile Facebook នាងទាំងមូល គ្មានរូបប្តីរបស់នាង មួយសន្លឹកទេ នេះបញ្ជាក់ថា នាងបានរៀបការ ជាមួយមនុស្ស ដែលខ្លួនមិនស្រលាញ់ បូករួមនូវអ្វី ដែលនាងបាន Share មុនពេលនាងស្លាប់ ប៉ុន្មានម៉ោងផង។

នាងបាន Share ពីអារម្មណ៏របស់នាង យ៉ាងច្បាស់ថា ពេលនេះនាងកំពុងឯកា គ្មានអ្នកយល់ចិត្ត ជិវិតគ្មានសេរីភាព ហើយនាងយកលេស មកបន្តការសិក្សា នៅភ្នំពេញ ដើម្បីមានឱកាស មានសេរីភាពខ្លះ តែម្តាយក្មេងនាងមិនព្រម ទើបនាងសម្រេចចិត្ត ចង.កសម្លាប់ខ្លួន»

«រៀបការជាមួយ មនុស្សដែលខ្លួនស្រលាញ់ ជាសុភមង្គលដ៏ធំក្នុងជិវិត រៀបការជាមួយ មនុស្សដែលខ្លួន មិនស្រលាញ់ ជាវិបត្តិសារី ដ៏ធំបំផុតក្នុងជីវិត ទ្រព្យសម្បត្តិ មិនមែនជាសុភមង្គលពិតទេ សុភមង្គលពិត ជាការរស់នៅ ជាមួយមនុស្ស ដែលយើងស្រលាញ់ ហើយគេស្រលាញយើង»៕


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុផង ដែលបានសរសេរ នៅលើបណ្តាញសង្គម ហ្វេសប៊ុក នេះ?

ខាងក្រោមនេះ គឺជារូប ដែលនាងបាន Share មុនពេល នាងចង.កសម្លាប់ខ្លួន



ប្រភព ៖ ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]