បាត់ដំបង៖ តាមប្រភពព័ត៌មាន ពីអ្នកនិយមលេង បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា នារីវ័យក្មេង រូបស្រស់ ដែលទើបនឹងរៀបការ ជាមួយ បុរសអានិកជនម្នាក់ មានឈ្មោះ លឿង អេងលី អាយុ ២១ឆ្នាំ បានធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់របស់ខ្លួន បន្ទាប់ពីបាន សុំម្តាយទៅរៀន នៅភ្នំពេញ តែត្រូវបានម្តាយ បដិសេធ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិ កសិកម្មតាពួង ឃុំថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានដឹងដំណឹង ពីការស្លាប់ របស់នារីរងគ្រោះ មិត្តភក្តិរបស់នាងជាច្រើន បាននាំគ្នា បង្ហោះនូវរូបថតនាង និងសារខ្លីៗ ដែលមានអត្ថន័យ សោកស្តាយ ចំពោះការគិតខ្លី ដោយចង.កសម្លាប់ខ្លួន របស់នាង។ ជាងនេះទៅទៀត ដោយនារីរងគ្រោះ មានរូបសម្បត្តិ ស្រស់សោភា ក៏មានមនុស្សមួយចំនួន បានពោលពាក្យ សោកស្តាយថា «កើតមកមួយជាតិ ទំរាំតែបានស្អាតបុណ្ណឹង មិនដឹងថាជាតិមុន បានធ្វើបុណ្យប៉ុន្មានជាតិទេ... ប៉ុន្តែបែរជាគិតខ្លី មកសម្លាប់ជីវិត ខ្លួនឯងទៅវិញ»។

យ៉ាងណាមិញ មិនទាន់មាន ប្រភពជាលក្ខណៈផ្លូវការ ណាមួយ ក្រៅពី ហ្វេសប៊ុក បញ្ជាក់ថា រឿងរ៉ាវ នារីវ័យក្មេង ខាងលើ ពិតជាបានធ្វើអត្តឃាត ពិតប្រាកដ យ៉ាងណានោះទេ តែទោះជាយ៉ាងណា ជីវិត ពិតជាមានតម្លៃ ថ្លៃឥតគណនា ដែលម្ដាយខិតខំ ពរពោះ អស់ជាង ៩ខែ ដើម្បីបង្កើតរូបអ្នក ដូចនេះ សូមកុំយករឿងធ្វើ អត្តឃាត មកដាក់ចំពីមុខ៕





វីដេអូ៖

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]