ខេត្តព្រៃវែង ៖ ទីបំផុតទៅ ជនដៃដល់ ពីរនាក់ ដែលធ្វើទារុណកម្ម ដ៏ឃោរឃៅ ចាប់ចងដៃ និងចាប់ក្បាល ជ្រមុជទឹកពាង ទៅលើ ក្មេងប្រុសម្នាក់ ដោយគ្រាន់តែ ក្មេងនោះ លួចបេះដូង បានត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយ នៅយប់ ថ្ងៃទី២៨ សីហា ២០១៤ នៅក្នុង ភូមិ-ឃុំ កំពង់ពពិល ស្រុកពារំាង ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មាន កោះសន្តិភាព បានបញ្ជាក់ ឲ្យដឹងថា ជនដៃដល់ ទំាងពីរនាក់នោះ ម្នាក់ឈ្មោះ ហេង ដាណា អាយុ៣៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ ទំាងពីរនាក់រស់ នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ ចំណែកក្មេងប្រុស រងគ្រោះ ឈ្មោះ ម៉ុន វាសនា ហៅទិត្យ អាយុ១៤ឆ្នាំ ។

គួរបញ្ជាក់ថា ការចាប់ខ្លួន ជនដៃដល់ ទំាងពីរនាក់នេះ បានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព ចាប់ធ្វើទារុណកម្ម ក្មេងប្រុសរងគ្រោះ នៅម៉ោង៣ រសៀល ថ្ងៃទី២៨ សីហាម្សិលមិញ និង បានបង្ហោះ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម ( Facebook ) និងត្រូវបាន គេផ្សព្វផ្សាយបន្តគ្នា និងស្នើឲ្យ សមត្ថកិច្ច តាមចាប់ជនដៃដល់ ដែលបានប្រើ អំពើឃោរឃៅ ដូចក្នុងរបប ខ្មែរក្រហម ។


ជនដៃដល់ពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]