ភ្នំពេញ បុរសដែលបើក រថយន្ដបុកប្រពន្ធ និងកូនប្រុស របស់ខ្លួនអាយុ២ខួប បណ្ដាលស្លាប់ និងរបួសធ្ងន់ ព្រោះតែមានជម្លោះរឿង ប្រចណ្ឌនោះ ត្រូវបាននគរបាល ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់ តុលាការ នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ខណៈដែល កូនប្រុសរបស់ខ្លួន បានស្លាប់ រីឯប្រពន្ធកំពុង សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។

នាយរង ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោក សែម គន្ធា បានឱ្យដឹងថា ក្រោយពីបញ្ចប់សំណុំបែបបទ រួចមកនៅ រសៀល ថ្ងៃទី២២ ខែសីហា នគរបាលរបស់ លោកបានបញ្ជូន ឈ្មោះ មាស រ៉ាន់រិន អាយុ ២៣ឆ្នាំ ស្នាក់នៅ ភូមិពពេលរលំ ឃុំទួល ព្រិច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដោយជាប់ពាក់ ព័ន្ធការបើករថយន្ដបុកម៉ូតូ ស្ដ្រីជាប្រពន្ធកំពុង ឌុបកូនប្រុស បណ្ដាលឲ្យ ស្លាប់ កូនប្រុសនៅនឹង កន្លែងកើតហេតុ ខណៈដែលប្រពន្ធ របស់ខ្លួន រងរបួសធ្ងន់ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរដោយ គ្មានចេតនា របស់បុរសជាប្ដី ពេលកំពុងបើក រថយន្ដដឹកដី បានកិនម៉ូតូដែលប្រពន្ធបើក ឌុបកូន បណ្ដាលឱ្យកូនរបស់ខ្លួន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯស្ដ្រីជាប្រពន្ធរងរបួស ធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យលោក សង្ឃ ដើម្បីជួយសង្គ្រោះ ។

គ្រោះថ្នាក់ចរាចរ ដែលបុរសជាប្ដីបើក រថយន្ដកិនម៉ូតូរបស់ប្រពន្ធ ដោយគ្មានចេតនា ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ ៣០ម៉ែត្រ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌ ដង្កោ ។

បុរសជាប្ដី ឈ្មោះមាស រ៉ាន់រិទ្ធ អាយុ២៣ ឆ្នាំ មុខរបរបើករថយន្ដដឹកដី មានស្រុក កំណើតនៅឯឃុំទួលព្រិចបាននិយាយទាំង ទឹកភ្នែកទាំងដៃជាប់ខ្នោះថា ប្រពន្ធរបស់ខ្លួន ឈ្មោះម៉េត សុខុម អាយុ២៣ឆ្នាំ មុខរបរ កម្មការិនីកាត់ដេរនៅរោងចក្រ និងមានកូន ប្រុសម្នាក់ អាយុទើប១ខួប៨ខែ ឈ្មោះរិទ្ធី ។

លោកមាស រ៉ាន់រិទ្ធ បានរៀបរាប់ថា កាលពីប៉ុន្មានថ្ងៃមុន ប្រពន្ធរបស់លោកខឹង ដោយសារតែមានមនុស្សស្រី បានទូរស័ព្ទ មកលោក ប៉ុន្ដែប្រពន្ធលើកក៏កើតជម្លោះ ដោយសារតែនាងប្រចណ្ឌ ។

ក្រោយឈ្លោះគ្នា ប្រពន្ធរបស់ខ្លួនបាន ចាកចេញពីផ្ទះនៅភ្នំពេញ ទៅរស់នៅជា មួយឪពុកម្ដាយឯឃុំទួលព្រិច ប៉ុន្ដែពេលទៅ រស់នៅនោះ ត្រូវម្ដាយស្ដីបន្ទោស ហើយឱ្យ ត្រឡប់មករស់នៅជាមួយប្ដីវិញ ។

បុរសជាប្ដីរូបនេះ បានបន្ដទៀតថា លុះ ពេលម្ដាយស្ដីបន្ទោសយ៉ាងដូច្នេះ រូបនាង បានបើកម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ ឌុបកូនប្រុស មករកប្ដីវិញ លុះពេលបានជួបប្ដី កំពុងបើករថយន្ដឆ្ពោះទៅរណ្ដៅដីនៅកែងធម្ម ត្រ័យ ប្រពន្ធរបស់លោកសុំឱ្យឈប់និយាយ គ្នាសិន ។ ពេលនោះលោកមាស រ៉ាន់រិទ្ធ បាន ប្រាប់ទៅប្រពន្ធថា ចាំជួបគ្នានៅកន្លែងរណ្ដៅ ដីពីព្រោះខ្លាចថៅកែស្ដីឱ្យ ។

ប៉ុន្ដែប្រពន្ធ របស់លោក មិនព្រមក៏បើកម៉ូតូឌុបកូនតាម ក្រោយរថយន្ដរបស់ប្ដី លុះពេលធ្វើដំណើរ បានជាងកន្លះគីឡូ ប្រពន្ធរបស់ខ្លួនបានបើក ម៉ូតូវ៉ារថយន្ដនៅ ខាងឆ្វេងដៃ ស្រាប់តែពេល ទៅដល់មុខរថយន្ដ ចូលមកកណ្ដាលផ្លូវទំនង ជាធ្លាក់ជង្ហុក ភ្លាមៗនោះលោកបានកាច់ចង្កូត មកស្ដាំដៃស្ទើរធ្លាក់ប្រឡាយ ប៉ុន្ដែអនិច្ចា ផុតកង់មុខ នៅកង់ក្រោយកិននិងអូសម៉ូតូ បណ្ដាលឱ្យកូនប្រុសអាយុជិត២ខួប ខ្ទេចជើង ទាំងសងខាងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯស្ដ្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យលោកសង្ឃ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]