ពិភពលោក៖ ប្រិយមិត្តច្បាស់ជា បានដឹងគ្រប់ៗគ្នា មកហើយថា ធ្លាប់មាន ការទស្សន៍ទាយ ជាច្រើនដងមកហើយ ចំពោះថ្ងៃ អវសាននៃ ពិភពលោក ដែលអះអាងដោយ អ្នកវិទ្យាសាស្រ្ត និងជំនឿរបស់ មនុស្សមួយចំនួន តែកាលបរិច្ឆេទ ទាំងនោះសុទ្ធ តែយើងបាន ឆ្លងផុតមកហើយ។

ដូច្នេះខ្មែរឡូត ក៏បានលើកយក កាលបរិច្ឆេទ ដែលធ្លាប់មានការ ទស្សន៍ទាយថាជា ថ្ងៃចុងក្រោយ នៃពិភពលោក ទាំងនោះមក បញ្ជាក់ឲ្យប្រិយមិត្ត បានដឹងទាំងអស់គ្នា។ ចង់ដឹងថា តើមានប៉ុន្មានដង ហើយទេដែល យើងបានឆ្លងផុត ថ្ងៃអវសាន ទាំងនោះ។ បើចង់ដឹង តោះតាមដាន ទាំងអស់គ្នា៖

១.កាលពីឆ្នាំ ៩៩៩ ក្រុមសកម្មជន នៃសាសនាគ្រឹស្ត បានជឿជាក់ថា ពិភពលោកនឹង រលាយនាពេលនោះ ហើយដំណឹងមួយនេះ ក៏បានធ្វើឲ្យ មនុស្សជាច្រើន ចាកចោលផ្ទះសម្បែង និងការងារ របស់ពួកគេ។ តែការពិត ពិភពលោក មិនមានរឿងអ្វី កើតឡើងឡើយ។ ក្រោយមកពួក អ្នកទស្សន៍ទាយ ទាំងនោះបាន និយាយថាពួកគេ បានគណនាខុស ចំពោះអាយុ របស់ព្រះយេស៊ូ និងអះអាងថា ថ្ងៃអវសាន ពិភពលោក គឺនៅក្នុងឆ្នាំ ១០៣៣ ទៅវិញ។

ពិភពលោក នឹងរលាយ នៅថ្ងៃទី ១៦ មិនា ឆ្នាំ ២៨៨០ ?

២.កាលពីខែកុម្ភៈ ឆ្នាំ១៥២៤ ក្រុមតារាវិទូ នៃទីក្រុងឡុងដ៍ បានទស្សន៍ទាយ ថាពិភពលោកនឹង អាចរលាយព្រោះ ទឹកជំនន់យ៉ាងខ្លាំង នឹងវាយប្រហារ គ្រប់ផ្នែកនៃ ពិភពលោក។ ការអះអាងនេះ បន្ទាប់ពី មានការប្រទះឃើញ ភាពមិនប្រក្រតី នៃខ្សែជួររបស់ភព ផ្កាយព្រហស្បត៍ (Jupiter) និងភពផ្កាយសៅរ៍ (Saturn) នៅក្នុងគន្លងគោចរ។ តែក្រោយមក មិនមានរឿង អ្វីកើតឡើងឡើយ។

៣.ជនល្បីល្បាញ របស់បារាំង Nostradamus ដែលសម្តី ទស្សន៍ទាយរបស់គាត់ ត្រូវបានមនុស្ស ជាច្រើនជឿជាក់ ថាបានកើតឡើង ពិតប្រាកដមែន។ លើសពីនេះទៀត គាត់ក៏បាន ទស្សន៍ទាយថា ពិភពលោក នឹងរលាយនៅ ឆ្នាំ១៩៩៤ តែក្រោយមក ក៏មិនមានរឿង អ្វីកើតឡើង ដដែល។

៤.ក្នុងឆ្នាំ ១៩៨០ អ្នកតែងព្រះគម្ពីរ យេស៊ូ ដ៏ល្បីម្នាក់ ឈ្មោះថា Pat Robertson បានធ្វើការ និយាយតាម កម្មវិធីទូរទស្សន៍ The 700 Club ដោយបាន អះអាងយ៉ាងច្បាស់ ថាពិភពលោក នឹងរលាយនៅ ២ឆ្នាំខាងមុខទៀត។

៥.ក្រុមជនអគតិ ផ្សេងៗគ្នា ជាច្រើនបាន ទស្សន៍ទាយថា ឆ្នាំ២០០០ គឺជាពេលដែល អវសាន ពិភពលោក ចូលមកដល់ ដោយសារតែ មានការផ្ទុះ យ៉ាងខ្លាំងបំផុត នៃបណ្តាគ្រឿង អេឡិចត្រូនិច របស់កុំព្យូទ័រ ទូទាំងសកលលោក។ តែក្រោយមក ពិភពលោក នៅតែស្ថិតក្នុង សភាពធម្មតា។

៦.រដ្ឋមន្ត្រីរបស់ សហរដ្ឋអាមេរិក លោក Harold Camping បានទស្សន៍ទាយថា ពិភពលោកនឹង ត្រូវបញ្ចប់នា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១។ ម្យ៉ាងវិញទៀត មនុស្សជាច្រើន ដែលជឿជាក់ លើរឿងនេះ បានលក់ទ្រព្យសម្បតិ្ត របស់គេទាំងអស់ តែក្រោយមក ពួកគេទាំងនោះ មានការខឹងសម្បារ យ៉ាងខ្លាំងព្រម ទាំងបានធ្វើការ រិះគន់យ៉ាងចាស់ដៃ ទៅលើលោក Harold ផងដែរ។

៧.យោងទៅតាម បុព្វបុរសរបស់ ជនជាតិ ម៉ាយ៉ាន (Mayan) បានធ្វើការ ទស្សន៍ទាយថា ពិភពលោកនឹង បញ្ចប់នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ហើយប្រតិទិន របស់ពួក ជនជាតិនេះ ក៏បានបញ្ចប់ ក្នុងថ្ងៃនោះដែរ។ តែពិភពលោក នៅតែបន្ត ដោយភាពប្រក្រតី ដដែល។

តែយ៉ាងណាមិញ ថ្មីៗនេះ អ្នកវិទ្យាសាស្រ្ត ក៏បានបញ្ជាក់ថា ពិភពលោកអាច នឹងរលាយនៅ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២៨៨០ ដោយសារតែ ការប៉ះទង្គិច ជាមួយនិង អាចម៍ផ្កាយ ដ៏ធំមួយ ព្រមទាំងបាន បង្ហាញក្តីបារម្ភ ព្រោះថាមិនទាន់មាន គន្លឹះណាមួយ ដើម្បីបញ្ជៀស អាចម៍ផ្កាយនោះ កុំឲ្យមកបុក ជាមួយនឹង ភពផែនដី របស់យើង នៅឡើយទេ។

ទាំងនេះគឺជា ការទស្សន៍ទាយ និងការវិភាគ មួយចំនួន ទាក់ទងទៅនឹង ថ្ងៃអវសាន នៃពិភពលោក។ ចុះប្រិយមិត្តវិញ យល់ថាពិភពលោក នឹងអាចមាន ថ្ងៃអវសាន ដែរឬយ៉ាងណា?



ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]