ពិភពលោក៖ លោកអ្នកប្រហែលជាជ្រាបហើយថា ការទស្សទាយនូវ អវសានរបស់ភពផែនដី គឺជាប្រធានបទ ដែលមនុស្សគ្រប់គ្នា ចង់ដឹង ហើយអ្វីដែល ពិសេសទៀតនោះ គឺអ្នកវិទ្យាសាស្រ្ត តែម្តង។

កាលពីឆ្នាំ ២០១២ មនុស្សគ្រប់គ្នា មានការភ្ញាក់ផ្អើលម្តង រួចមកហើយ ថាពិភពលោក នឹងរលាយ នៅថ្ងៃ ទី ២១ ខែធ្នូ ឆ្នាំ ២០១២ យោងទៅតាមប្រទិតិន Mayan ។ យ៉ាងណាមិញ បើយោង តាមការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យសាស្រ្ត នាពេលថ្មីៗនេះ បានបង្ហាញថា ផែនដីនឹងដល់ថ្ងៃអវសាន នៅ ឆ្នាំ ២៨៨០ ដោយសារតែ អាចម៍ផ្កាយដ៏ធំមួយ នឹងធ្វើដំនើរ មកបុក នឹងភពផែនដី ធ្វើឲ្យជីវិតមនុស្ស សត្វទាំងឡាយ នឹងវិនាសសាបសូន្យ។

អាចម៍ផ្កាយ ដែលគេរកឃើញនៅឆ្នាំ ១៩៥០ បញ្ជាក់ថា នៅជិតផែនដីជាងគេនោះ កំពុងធ្វើដំនើរ  ១៥ គីឡូម៉ែត្រ ក្នុងមួយវិនាទី មកកាន់ផែនដី ដែលមានន័យថា វានឹងប៉ះទង្គិច ដល់ភពផែនដី ៦១១៥៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ អត្រាដែលអាចម៍ផ្កាយ ធ្វើដំនើរ មកកំទេចផែនដី គឺមានភាគរយខ្ពស់ ប៉ុន្តែអ្នកវិទ្យសាស្រ្ត ជឿជាក់ថា អាចម៍ផ្កាយនេះ នឹងត្រូវចំណាយពេល  ធ្វើដំណើរ ៣៥ ជំនាន់ទៀត គឺមានន័យថា វានឹងមកបុកផែនដី នៅថ្ងៃ ទី ១៦ ខែ មិនា ឆ្នាំ ២៨៨០ ។

អ្នកវិទ្យាសាស្រ្ត បាននិយាយទៀតថា ការខិតខំស្វែងរក នៃសន្ទុះអាចម៍ផ្កាយ ដែលអាចបង្ក គ្រោះថ្នាក់ដល់ជីវិតមនុស្ស ត្រូវបានធ្វើឡើង ចាប់តាំងពី ការធ្លាក់អាចម៍ផ្កាយ ដែលបង្ក ឲ្យមានមនុស្សរងបួស ១,៥០០ នាក់ នៅក្នុងទីក្រុង មួយ ក្នុងប្រទេស រុស្ស៊ី កាលពីឆ្នាំមុន។ ក្នុងនោះដែរ ការធ្លាក់នេះ បានធ្វើឲ្យអ្នកវិទ្យសាស្រ្ត  ប្រឹងប្រែង រិះរកវិធី ក្នុងការទប់ស្កាត់ នៃគ្រោះថ្នាក់ដ៏ខ្លាំងក្លានេះ ដែលបង្កដោយអាចម៍ផ្កាយ។

ចំនែកឯ ការចាប់អារម្មណ៍ផ្សេងទៀត បានលើកឡើងថា អាចម៍ផ្កាយ បង្កដោយ ការបង្វិលនៃទំនាញផែនដី ដែលមានល្បឿនលឿន ហើយបានបញ្ឈប់វា មិនឲ្យបែកខ្ញែកចេញពីគ្នា។ លោក Rozitis បាននិយាយថា ការរកឃើញ វត្ថុអ្វីដែលធ្វើ ឲ្យអាចម៍ផ្កាយទាំងនេះ ជាប់គ្នា គឺជាគន្លឹះសំខាន់ ក្នុងការ ទប់ស្កាត់នៅផលប៉ះពាល់ ដែលអាចកើតឡើង នៅពេលអនាគត៕

 ខាងក្រោម គឺជាវីដេអូដែលអាចម៍ផ្កាយ បានធ្លាក់លើប្រទេសរុស្ស៊ី កាលពីឆ្នាំ ២០១៣៖

 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]