បរទេស៖ កាលពីប៉ុន្មាន ថ្ងៃមុននេះ ខ្មែរឡូតបានធ្វើ ការចុះផ្សាយពី អត្ថបទមួយដែល តារាបាល់ទាត់ ដ៏ល្បីត្រូវបាន ហៅឲ្យចូលរួម ប្រកួត ក្នុងល្បែង Ice Bucket Challenge ដោយកីឡាករ Darren Fletcher ខ្សែបម្រើកណ្តាល របស់ក្រុម បិសាចក្រហម Manchester United។

ពេលនេះ កីឡាករដ៏ឆ្នើម និងជាម្ចាស់ពានរង្វាន់ Ballon D’or នាពេលថ្មីៗនេះ បានចេញវីដេអូឃ្លីប មួយដែលបង្ហាញថា រូបគាត់ព្រមចូលរួម ប្រកួតក្នុងល្បែង ប្រភេទមួយនេះ។

យោងតាមវីដេអូ នោះយើងអាចឃើញថា Cristiano Ronaldo (CR7) បានអង្គុយនិង ស្លៀកតែខោខ្លីមួយ រួចឲ្យមនុស្ស ២នាក់លើកយក ធុងដែលមាន ទឹកត្រជាក់នៅ ក្នុងនោះមកចាក់ ស្រោចលើរូបគាត់ តែម្តង។

ក្រោយពីត្រូវបាន ចាក់ស្រោចដោយ ទឹកត្រជាក់អស់ ២ធុងរួចមក អ្វីដែលគួរ ឲ្យភ្ញាក់ផ្អើលនោះ គឺថា កីឡាករ Ronaldo ក៏បានហៅឈ្មោះ មនុស្ស៣នាក់ផ្សេងទៀត ឲ្យមកចូលរួមប្រកួត ជាមួយនឹងរូបគាត់ ដែលពួកគេសុទ្ធ តែជាតារាចម្រៀង ដ៏ល្បីល្បាញ ដូចជា Beyonce, Jennifer Lopez និងតារាចម្រៀប រ៉េប Lil Wayne។

ដូច្នេះយើងមាន តែចាំមើលថា តើអ្នកទាំងបីនោះ ហ៊ានទទួលយក ការប្រកួតមួយនេះ ដែរឬយ៉ាងណា?

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

តារាល្បីទាំង៣ ដែលនឹងត្រូវ ចូលរួមប្រកួត ជាមួយ CR7


ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]