យូធូប៖ យើងសង្កេតឃើញថា ល្បែងចាក់ទឹក ត្រជាក់លើខ្លួន (Ice Bucket Challenge) កំពុងទទួលការ ពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាជន នៃតំបន់ លោកខាងលិច ហើយធ្លាប់មាន ជនល្បីល្បាញជាច្រើន ដូចជា Bill Gates, Mark Zuckerberg បានចូលរួមប្រកួត ក្នុងល្បែងនេះ។

ស្របពេលនេះដែរ តារាបាល់ទាត់ Darren Fletcher ប្រធានក្រុមរង និងជាខ្សែបម្រើ នៃក្រុម Manchester United ក៏បានបង្ហោះ វីដេអូមួយ ដែលបង្ហាញថា លោកក៏បានចូលរួម លេងក្នុងល្បែង នេះផងដែរ។

យោងតាមវីដេអូ យើងនឹងឃើញថា Fletcher អង្គុយនៅស្ងៀម ដោយទុកឲ្យ ជំនួយការ២នាក់ កាន់ធុងទឹក ត្រជាក់ម្នាក់មួយ មកចាក់ស្រោច លើខ្លួនគាត់ ឡើងជោគតែម្តង។ ក្រោយមកគាត់ ក៏បាននិយាយ ដោយអញ្ជើញកីឡាករ បីនាក់ផ្សេងទៀត ដើម្បីមកចូលរួម ប្រកួតជាមួយ និងគាត់ផងដែរ។

អ្វីដែលគួរ ឲ្យចាប់អារម្មណ៍នោះ កីឡាករម្នាក់ក្នុង ចំណោមនោះគឺ Cristiano Ronaldo (CR7) ដែលជាតារា បាល់ទាត់ដ៏ល្បីល្បាញ ម្នាក់ផងដែរ ក្នុងពិភពលោក។ តើ CR7 ហ៊ានទទួលយក ការប្រកួតនេះ ដែរឬទេ?

ចុះប្រិយមិត្តវិញ យល់ថា CR7 ក្លាហានហ៊ានប្រកួត ក្នុងល្បែងមួយនេះ ដែរឬទេ?


ប្រភព៖ យូធូប

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]