ហ្វេសប៊ុក៖ កាលពីប៉ុន្មាន ថ្ងៃមុននេះ ខ្មែរឡូតបានធ្វើ ការចុះផ្សាយរួច មកហើយនូវ អត្ថបទមួយនិយាយអំពី ស្ថាបនិកហ្វេសប៊ុក គឺលោក Mark Zuckerberg បានប្រកាសហៅ លោក Bill Gates មហាសេដ្ឋីរបស់ ពិភពលោក និងមនុស្ស២នាក់ទៀត ឲ្យចូលរួម ប្រកួតប្រជែងល្បែងមួយ ឈ្មោះថា ALS Ice Bucket Challenge ។

ហើយនាពេលនេះ ស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក Bill Gates ក៏បានបង្ហោះ វីដេអូមួយដែល បង្ហាញថាលោក បានទទួលយក ការប្រកួតនេះ និងបានយក ធុងទឹកត្រជាក់ មួយធុងមក ចាក់ស្រោចលើ ខ្លួនរបស់លោក ដូចទៅនឹងអ្វី ដែលលោក Zuckerberg បានធ្វើអញ្ចឹង ផងដែរ។

ហើយអ្វីដែល គួរឲ្យកត់សំគាល់ នោះគឺថា Bill Gates បានប្រើគំនិត ច្នៃប្រឌិតដ៏ អស្ចារ្យរបស់លោក ក្នុងការបង្កើត នូវវិធីដ៏ប្លែក ដើម្បីចូលរួមប្រកួត ដោយលោកបានសាងសង់ ជើងទម្រនិង យកធុងទឹកត្រជាក់ នោះដាក់នៅ ខាងលើក្បាល របស់លោករួច ទាញខ្សែដើម្បី ឲ្យទឹកដ៏ត្រជាក់ នោះស្រោចមក លើខ្លួនលោក ពេញតែម្តង។

លើសពីនេះទៀត លោក Bill Gates ក៏បានបបួលហៅ មនុស្សសំខាន់ បីនាក់ផ្សេង ទៀតឲ្យចូលរួម ប្រកួតក្នុងល្បែង មួយនេះជាមួយ លោកផងដែរ ក្នុងនោះមាន ដូចជាលោក Ryan Seacrest ពិធីករវិទ្យុ និងទូរទស្សន៍ ដ៏ល្បីម្នាក់, Chris Anderson អ្នកគ្រប់គ្រង TED, និងលោក Elon Musk នាយកប្រតិបត្តិនៃ ក្រុមហ៊ុន SapceX និងជាអ្នកជំនួញ ដ៏អស្ចារ្យ ដោយពួកគាត់ មានរយៈពេល ២៤ម៉ោង សម្រាប់ធ្វើការ ប្រកួតក្នុងល្បែង មួយនេះ។

យើងនឹងរង់ ចាំមើលថា តើអ្នកទាំងបី ខាងលើនេះហ៊ាន ទទួលយកការ ប្រកួតរបស់លោក Bill Gates ដែរឬទេ? គួរបញ្ជាក់ សាជាថ្មី ផងដែរថា គំនិតក្នុងការ លេងល្បែងមួយនេះ គឺបានមកពី សមាគមន៍ ALS ដែលជាអង្គការ មិនរកប្រាក់ចំណេញ ហើយល្បែងនេះមាន គោលបំណងដើម្បី ស្វែងរកថវិកា សម្រាប់ជួយទៅ ដល់អ្នកជំងឺ (Lou Gehrig’s Disease)៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]