ហ្វេសប៊ុក៖ ជាងមួយម៉ោងមុននេះ ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg បានបង្ហោះវីដេអូឃ្លីប មួយ បង្ហាញពីការសំរេចចិត្ត ចូលរួម ការប្រកួតប្រជែង នូវល្បែងកំសាន្តមួយ ដែលមានឈ្មោះហៅថា ALS Ice Bucket Challenge ។

កាលពីម្សិលមិញ លោក Chris Christie ចង់ប្រកួតជាមួយនឹងលោក Zuckerberg ដោយគាត់ហ៊ាន យកទឹកត្រជាក់ មួយធុង ចាក់ស្រោចលើខ្លួន ដែលនេះជាគោលបំណង របស់ល្បែង មួយនេះ។ ដោយហេតុនេះហើយ លោក Zuckerberg ក៏មិនចុះញ៉មដែរ ហើយបានថតវីដេអូ ប្រាប់ទៅវិញថា គាត់ទទួលយកការប្រកួតនេះ។

នៅក្នុងវីដេអូ ប្រិយមិត្តនឹងបានឃើញថា លោក Zuckerberg យកទឹកកកមួយធុង ចាក់ស្រោចខ្លួនឯង ឡើងជោកតែម្តង ហើយគោលដៅបន្ទាប់ ដែលលោក Zuckerberg ចង់ប្រកួតជាមួយនោះ គឺលោក Bill Gates (ស្ថាបនិក Microsoft) លោកស្រី Sheryl Sandberg (COO របស់ ហ្វេសប៊ុក) និង លោក Reed Hastings (CEO របស់ Netflix) ។

យើងនឹងរង់ចាំមើលថាតើ ពួកគាត់ទាំងបីនាក់ នឹងហ៊ានប្រកួត ជាមួយលោក Zuckerberg ក្នុងល្បែងនេះ ដែរឬក៏យ៉ាងណា។ ក្នុងនោះផងដែរ លោក Zuckerberg បានឲ្យដឹងថា ពួកគាត់ ទាំងបីនាក់ មានពេល ២៤ម៉ោង ហើយបើសិនជាចាញ់ ពួកគាត់ត្រូវតែ បរិច្ចាគថវិកា ទៅដល់ វិភាគទាន ALS នេះ។

គួរបញ្ជាក់ដែរថា សមាគមន៍ ALS ជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលបានបង្កើតល្បែង នេះឡើង ក្នុងគោលបំណង ស្វែងរកថវិកា ដើម្បីជួយទៅដល់ អ្នកជម្ងឺ (Lou Gehrig’s Disease) ៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះល្បែងមួយនេះ?


ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]