បរទេស៖ វាហាក់បីដូច ជាមិនមែនមាន តែបុរសទេ ដែលបានធ្វើ ការកត់ត្រា ពីជីវិតរស់នៅ ជាប្តីប្រពន្ធ ដែលទាក់ទង នឹងការរួមភេទ នោះ ក៏ប៉ុន្តែ នារីក៏បានធ្វើ ដូច្នេះដែរ។

ប្តីខឹងប្រពន្ធ មិនព្រមរួមភេទ បង្ហោះបញ្ជី កត់ត្រាហេតុផល ផ្អើលពេញបណ្តាញ អ៊ីនធើណេត!

កាលពីពេលថ្មីៗ នេះស្ត្រីម្នាក់បាន ធ្វើការចែកចាយរូប ភាពមួយសន្លឹក ដែលវាហាក់បី ដូចជាកំនត់ហេតុ រួមភេទ យ៉ាងសាហាវមួយ បង្ហាញពី គូស្វាមីភរិយា មួយគូដែល បុរសជាស្វាមី តែងតែបដិសេធ មិនព្រមរួមភេទ ជាញឹកញាប់ជា មួយនាងដែល ធ្វើឲ្យនាងមាន ការអាក់អន់ចិត្ត និងខឹងយ៉ាងខ្លាំង រហូតដល់ថ្នាក់ កត់ត្រានូវកំនត់ ហេតុឡើងដូច្នេះ។

យ៉ាងណាមិញ កំនត់ហេតុមួយនេះ មានរយៈពេល ៣០ថ្ងៃ ដែលនាងមានបំណង ចង់រួមភេទ ជាមួយនឹង ស្វាមីតែ បែរជាត្រូវ បានប្តីនាង បដិសេធ ស្ទើរតែទាំង ស្រុងដោយយក លេសថា ហត់នឿយ ជាប់រវល់ការងារ ស្រវឹងស្រា ជាដើមទោះបី ជានាងខំប្រើ ប្រាស់គ្រប់វីធី ហើយក៏ដោយ រហូតនាងទ្រាំ មិនបានក៏បាន បំពេញចំណង់ តណ្ហាដោយ ខ្លួនឯង និងមានពេល តែ ២ ទៅ ៣ដងប៉ុណ្ណោះ ដែលប្តីនាងយល់ព្រម។

គួរបញ្ជាក់ដែរថា បន្ទាប់ពី កំនត់ត្រា បុរសម្នាក់ បានចែកចាយ យ៉ាងច្រើន ក្នុងបណ្តាញ អ៊ីនធើណេត កាលពីពេល ថ្មីៗនេះនាង ក៏បានសម្រេច ចិត្តបង្ហោះនូវ កំនត់ត្រា ដែលនាងបាន កត់ត្រា ជាសាធារណៈ ស្រដៀងគ្នានេះ ផងដែរ៕

 

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]