បរទេស ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់បានបង្កើត បញ្ជីកត់ត្រា ពីជីវិតផ្លូវភេទ នៅក្នុងកម្មវិធីអ៊ិចសែល ព្រោះតែខឹង ប្រពន្ធបដិសេធ មិនរួមភេទ ជាមួយលោក អស់ជាង ៧ សប្តាហ៍រួចមក។

បុរសដែលខឹងប្រពន្ធ មិនរួមភេទជាមួយអស់ ជាច្រើនសប្តាហ៍រូបនេះ មានអាយុ ២៦ ឆ្នាំ តែងតែមាន អារម្មណ៍ មិនសប្បាយចិត្ត ពីព្រោះរាល់ពេល ដែលគាត់ ចង់រួមភេទជាមួយ ប្រពន្ធគាត់ នាងតែងតែបដិសេធ ដោយលើកយក ហេតុផលនេះ ហេតុផលនោះ មិនព្រមរួមភេទ ជាមួយគាត់ លុះដល់ចុងក្រោយ គាត់ទ្រាំមិនបាន ក៏បានបង្កើត បញ្ជីកត់ត្រា ពីហេតុផល របស់ប្រពន្ធគាត់ ជាប្រចាំថ្ងៃ រួចផ្ញើរ អ៊ីម៉ែលទៅនាង នៅពេលដែល នាងកំពុង ធ្វើទស្សនកិច្ចមុខជំនួញ រយៈពេល ១០ ថ្ងៃ។

ស្ត្រីជាប្រពន្ធ បានឲ្យដឹងថា នាងមានការភ្ញាក់ផ្អើល ខ្លាំងណាស់ បន្ទាប់ពីប្តីរបស់ខ្លួន បានផ្ញើរ នូវហេតុផលរបស់នាង មិនព្រមរួមភេទ ជាមួយគាត់ តាមរយៈអ៊ីម៉ែលដូច្នេះ នាងក៏បានព្យាយាម ទូរស័ព្ទទៅគាត់ ប៉ុន្តែ មិនព្រមលើក ទូរស័ព្ទសោះ ហើយ មិនអស់ចិត្ត នាងថែមទាំង ផ្ញើរសារ តាមទូរស័ព្ទ និង អ៊ីម៉ែលទៀត តែបែរជាមិន ព្រមឆ្លើយតប អ្វីទាំងអស់ ជាហេតុធ្វើឲ្យនាងខឹងពេក ក៏បានបង្ហោះ វា ទៅលើវេបសាយ Reddit តែម្តង ដោយនិយាយថា នេះគឺជាធាតុពិត របស់គាត់(ប្តី) ដែលនាង មិនធ្លាប់ឃើញ បង្ហាញពីភាព មិនចាស់ទុំ និង ពោរពេញទៅ ដោយសេចក្តីស្អប់។

គួរបញ្ជាក់ផងដែរ នៅលើបញ្ជី ដែលបុរសម្នាក់នេះ បានកត់ត្រា បានសរសេរពីថ្ងៃ ដែលគាត់សុំប្រពន្ធ របស់គាត់ រួមដំនេកជាមួយ និង ការឆ្លើយតប របស់នាង ព្រម ឫ មិនព្រម ព្រមជាមួយនឹង ហេតុផលអ្វី ដែលនាងមិនព្រមរួមភេទ ជាមួយគាត់ ទៀតផង ហើ់យនៅក្នុងបញ្ជីនេះ ប្រពន្ធ របស់គាត់ បដិសេធ ដោយនិយាយថា នាងមានអារម្មណ៍ ស្អុះស្អាប់ណាស់ ចង់ទៅងូតទឹក ប៉ុន្តែ ប្តីរបស់នាង កត់ត្រាថា មិនបានងូតទឹកទេ រហូតដល់ ព្រឹកស្អែកឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Yourjewish

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]