ពិភពលោក៖ រថភ្លើងក្លាហ្សេទឹកកក ដែលដឹកសាកសព ជនរងគ្រោះ នៃសោកនាដកម្ម ធ្លាក់យន្តហោះ MH17 នៅភាគខាងកើត ប្រទេសអ៊ុយក្រែន បានចាកចេញពីស្ថានីយ៍រថភ្លើង នាទីក្រុង Torez ហើយ បន្ទាប់ពីមានការយល់ស្រប ពីអ្នកឃ្លាំមើលជនជាតិ ហូឡង់ និងលោក Alexander Hug ប្រធានទទួលបន្ទុកត្រួតពិនិត្យ នៃអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការ ប្រចាំទ្វីបអឺរ៉ុប (OSCE) កាលពីម្សិលមិញនេះ។



យោងតាមសន្ធិសញ្ញាយល់ព្រម រវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak និងមេដឹកនាំបំបែកខ្លួន Aleksander Borodai រថភ្លើង ផ្ទុកសាពសព ជនរងគ្រោះនេះ អាចធ្វើដំណើរប្រមាណជា ៣០០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ភាគពាយព្យ ដល់ទីក្រុង Kharviv ដែលជាទីក្រុង ធំជាងគេ លំដាប់លេខ ២ នៅប្រទេសអ៊ុយក្រែន ខណៈគោលដៅចុងក្រោយ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។

បើតាមសម្តីប្រធានក្រុមហូឡង់ លោក Peter van Vliet នៅពេលដែលទៅដល់ទីក្រុង Kharviv សាពសពនឹងត្រូវប្រគល់ អោយអាជ្ញាធរ ហូឡង់ ដើម្បីស្វែងរកកន្លែង សាកសមណាមួយ ធ្វើកោសល្យវិច្ឆ័យ។


គួរបញ្ជាក់ផងដែរថា អ្នកស៊ើបអង្កេតអន្តរជាតិជាច្រើន កំពុងតែធ្វើការស្រាវជ្រាវបន្ត ពាក់ព័ន្ធនឹងសោកនាកកម្ម បាញ់ទម្លាក់យន្តហោះ MH17 ផ្ទុកអ្នកដំណើរ ២៩៨ នាក់ ចំណែកឯ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏បានចេញបាយការណ៍រួមមួយ ទាមទារអោយមានការ ស៊ើបអង្គេត “ឯករាជ្យ និងជាអន្តរជាតិ” ផងដែរ។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]