អាមេរិក៖ កាលពីថ្មីៗនេះដែរ តាមប្រភពព័ត៌មាន បានអោយដឹងថា មានក្មេងស្រីជំទង់ម្នាក់ មានមុខមាត់ ស្រដៀង ទៅនឹងព្រះនាង តុក្តតា Elsa ក្នុងរឿង Frozen ខ្លាំងណាស់។

នាង Anna Faith Carlson អាយុ១៨ឆ្នាំ រូបនេះ ត្រូវបានសំណាក់មហាជន ស្គាល់នាង បន្ទាប់ពីនាងបានបង្ហោះ រូបថតមួយសន្លឹក  ដែលបាន ឈរក្បែរ ព្រះនាងតុក្តតា ក្នុងរឿង Frozen កាលពីប៉ុន្មានខែកន្លងមកនេះ។ ក្នុងនោះដែរ មនុស្សគ្រប់គ្នា បាននិយាយថា នាងពិតជា មានមុខមាត់ស្រដៀង ទៅនឹង ព្រះនាងតុក្តតាមួយនេះ ណាស់។  

ចំពោះនាង Carlson បានកត់សម្គាល់ខ្លួនឯង ដែរថា មុខមាត់របស់នាង គឺស្រដៀង ទៅនឹង តួអង្គព្រះនាងតុក្តតា បន្ទាប់ពីនាង បានមើលរឿង Frozen នេះ តាំងពីដំបូង ក្នុងខែធ្នូ។ បន្ថែមពីនោះទៅទៀត នាងក៏បាននិយាយ លេងផងដែរថា "គ្រប់ពេល អោយតែខ្ញុំមើល រឿងនេះ តែងមានអារម្មណ៍ថា ដូចជាកំពុងមើល រូបខ្លួនឯង អញ្ចឹង។"

 ក្នុងពេល បច្ចុប្បន្ននេះ  ស្រីស្រស់ម្នាក់នេះ ក៏បានបង្កើតសៀវភៅរឿង ដោយខ្លួននាង និងជាពិសេសនាងបានស្លៀក សំលៀកបំពាក់ ដូចនឹង តួអង្គតុក្តតា ដើម្បីជាការកំសាន្ត ដល់កុមារ និងជួយផ្តល់កម្លាំងចិត្ត ដល់អ្នកជម្ងឺមហារីកផងដែរ។

 មិនតែប៉ុណ្ណោះ ចាប់តាំងពីនាង បានតែងខ្លួន ជាព្រះនាងតុក្តតាបែបនេះមក គឺតែងតែមាន ខាងមន្ទីរពេទ្យ និង តាមសាលានានា បានអញ្ចើញនាង  អោយទៅសំដែង ជារឿយៗផងដែរ។ ជាពិសេសនោះ ក៏មានក្មេងៗមួយចំនួន បានស្រក់ទឹកភ្នែក  ដោយសារពួកគេជឿថា ព្រះនាងElsa ក្នុងរឿង Frozen គឺមានពិត នៅខាងក្រៅ។

ចង់ដឹង ថានារីម្នាក់នេះ មានមុខមាត់ ស្រដៀង នឹងព្រះនាង តុក្តតាយ៉ាងណា នោះ តោះមើល រូបថតរបស់នាង នូវខាងក្រោម៖  









អត្ថបទគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖
ភ្ញាក់ផ្អើល! នាយករដ្ឋមន្រ្តីសិង្ហបូរី ទៅឈរតំរង់ជួរ ទិញមាន់បំពង ដូចជនសាមញ្ញធម្មតា ]
គួរតែយល់ដឹង ! មូលហេតុទាំង ១១ ដែលធ្វើឲ្យ អ្នកមិនអាចក្លាយជា មនុស្សដ៏ជោគជ័យ ]
ប្រុសៗ នាំគ្នាមើលឡើងភ្លឹក ពេលឃើញ ស្រីស្អាត ហើយ Cute វាយស្គរ យ៉ាងពូកែបែបនេះ (វីដេអូ) ]
មហាសេដ្ឋី វ័យ១៩ឆ្នាំ ត្រូវគេលួច ដុតឡាន តម្លៃរាប់សែនដុល្លារ ព្រោះតែការច្រណែន រូបគេ ប៉ិនបង្ហោះអួតពេក! ]



ប្រភព Dailymail

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]