សិង្ហបូរី ៖ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ប្រសិនបើអ្នកឃើញនាយករដ្ឋមន្រ្តី មកទិញ មាន់បំពង ដោយតំរង់ជួរដូច ជាពលរដ្ឋ សាមញ្ញធម្មតា។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នាយករដ្ឋមន្រ្តីសិង្ហបូរី លោក Lee Hsien Loong  បានតំរង់ជួរ រយៈពេល ៣០ នាទីដើម្បីទិញមាន់បំពង នៅកន្លែងដែលលក់ម្ហូបអាហារ នៅតាមផ្លូវសាធារណៈនៃផ្សារ Redhill  កាលពីយប់ ថ្ងៃទី ១២ កន្លងទៅនេះ

ប្រជាពលរដ្ឋ ដែលបានឃើញ លោកនាយករដ្ឋមន្រ្តី ឈរតំរង់ជួរ ចាំទិញមាន់បំពង ដូចជាសារធារជនដទៃទៀតបែបនេះ  បានកោតសរសើរ នូវសកម្មភាពនេះយ៉ាងខ្លាំង ព្រោះតែលោកជានាយករដ្ឋមន្រ្តី នៃប្រទេសមួយទំាងមូល ហើយមិនប្រកាន់ខ្លួន មកទិញមាន់បំពង តែម្នាក់ឯង ដោយគ្មានអ្នកការពារ អ្វីឡើយ។

លោកនាយករដ្ខមន្រ្តូក៏បាន បង្ហោះរូបថតគាត់ នៅតូបលក់បង្អែម ទៅក្នុង គេហទំព័រ ហេ្វសប៊ុកផងដែរ ហើយថែមទាំងសរសេរថា ឆ្មាដែលនាំសំណាង នៅពីមុខតូបនេះ គឹធ្វើឲ្យតូបលក់បង្អែមមួយនេះ មានគេចូលទិញច្រើន។

ជាចុងក្រោយលោក ក៏បានអរគុណមនុស្សម្នាក់ដែល លោកមិនបានស្គាល់ឈ្មោះ បានឲ្យលោក នូវស៊ុបសណ្តែកខៀវ មួយចានផងដែរ៕

អត្ថបទគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖
គួរតែយល់ដឹង ! មូលហេតុទាំង ១១ ដែលធ្វើឲ្យ អ្នកមិនអាចក្លាយជា មនុស្សដ៏ជោគជ័យ ]
ប្រុសៗ នាំគ្នាមើលឡើងភ្លឹក ពេលឃើញ ស្រីស្អាត ហើយ Cute វាយស្គរ យ៉ាងពូកែបែបនេះ (វីដេអូ) ]
មនុស្សពិត នៃព្រះនាងតុក្តតា Elsa ក្នុងរឿង Frozen ពិតជាមានមែន? (Video Inside) ]
មហាសេដ្ឋី វ័យ១៩ឆ្នាំ ត្រូវគេលួច ដុតឡាន តម្លៃរាប់សែនដុល្លារ ព្រោះតែការច្រណែន រូបគេ ប៉ិនបង្ហោះអួតពេក! ]



ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]