តៃវ៉ាន់៖ កាលពីដើមខែមេសា ខ្មែរឡូតបានចេញអត្ថបទ ពីតារាសម្តែងស្រីម្នាក់ គឺនាង Barbie Hsu ដែលគ្រប់គ្នា តែងតែហៅនាង ថាសាន់ឆាយ ជាឈ្មោះតួអង្គក្នុង សាច់រឿងF4 ដែលនឹងសម្រាល កូនក្នុងចុងខែមេសានេះ ប៉ុន្តែថ្ងៃនេះកូនរបស់ សាន់ឆាយ ដែលប្រិយមិត្តជាច្រើន ទន្ទឹងរង់ចាំមើល នោះ គឺបានកើតមកហើយ។

  ចំពោះនាងសាន់ឆាយ បានសម្រាលកូនស្រី នៅទីក្រុងតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍។ បន្ថែមពីនោះទៅទៀត នាងសាន់ឆាយបាន និយាយថា  កូនរបស់នាង គឺស្រស់ស្អាតណាស់ និងមានដៃជើងវែងៗ។ ជាពិសេសនោះ នាងក៏បានបង្ហោះរូបកូនស្រីរបស់នាង ជាមួយស្វាមី របស់ ដែលជាអ្នកជំនួញ ឈ្មោះWang Xiaofei ក្នុងបណ្តាញសង្គមWeibo ផងដែរ។ ក្នុងនោះដែរ នាងក៏និយាយបន្ថែមថា "កូនស្រីរបស់ខ្ញុំ មានសុខភាពរឹងមាំល្អណាស់"។

  វាជារឿងដ៏ត្រេកអរមួយ ដែលសាន់ឆាយ បានសម្រាលកូនស្រីដំបូង ដោយសុវត្ថិភាព។ តោះមើលរូបថត កូនស្រីរបស់នាង ខាងក្រោមទាំងអស់គ្នា៖

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]