តៃវ៉ាន់៖ ប្រហែលជាអ្នកបានស្គាល់រួច មកហើយពីតួសម្តែងស្រី សាន់ឆាយតៃវ៉ាន់ ដ៏ល្បី គឺនាង Barbie Hsu ជាតួឯកស្រីក្នុងរឿង F4 នោះ។

អ្នកនាងBarbie Hsu  និងស្វាមីរបស់នាង ឈ្មោះថា Wang Xiaofei នឹងទទួលបានកូនដំបូង ក្នុងពេលឆាប់ៗនេះ ប្រហែលជាចុងខែមេសានេះ ដែលនាងមានអាយុ ៣៧ឆ្នាំ។ ក្នុងនោះដែរ ប្អូនស្រីរបស់នាង ឈ្មោះថា Dee Hsu បាននិយាយថា " barbieនឹងបានកូនដ៏ធំមួយ  ពីព្រោះពោះរបស់នាងក៏ធំដែរ។" ដោយយោងតាមសារពត៌មាន AsianPop បានអោយដឹងថា នាង Barbie កំពុងតែទន្ទឹងចាំមើលកូនរបស់នាង ដែលកើតចេញមកក្នុងពេល ឆាប់ៗនេះ។ ជាពិសេស ម្តាយរបស់Barbie ក៏បាននិយាយបន្តដែរថា "ប្តីរបស់នាងមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកូនដំបូងនេះ។ ជាពិសេសក្នុងអំឡុងពេលនាងពពោះ គឺប្តីរបស់នាង ជាអ្នកចម្អិនម្ហូបអាហារ អោយនាងផ្ទាល់ដៃតែម្តង"។ ដោយសារតែ អាកាសធាតុប្រែប្រួលជា ញឹកញាប់ពេកនៅទីក្រុង ប៉េកាំង ដូច្នេះនាង Barbie នឹងត្រូវសម្រាលកូន នៅតៃវ៉ាន់វិញ។

 ដូច្នេះប្រិយមិត្ត ដែលតែងតែគាំទ្រតារាសម្តែងតៃវ៉ាន់ មួយរូបនេះ នឹងត្រៀមរង់ចាំមើល ថាកូនរបស់នាង ដែលនឹងកើតចុងខែមេសានេះ  តើស្អាតដូចនាង ដែររឺអត់?  





ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]