ខ្មែរឡូត ធ្លាប់បានចុះផ្សាយម្ដងរួចមកហើយ នូវរឿងរ៉ាវបងប្អូនភ្លោះកែសម្ភស្សដើម្បីចែករំលែកប្ដីរួមតែមួយ ហើយនៅពេលនេះ បងប្អូនស្រីភ្លោះដ៏ស្រស់ស្អាតទាំងពីរនេះ បានធ្វើបែបនេះទៀតហើយ។

ប្រុសណាអីក៏សំណាងម្ល៉េះ នេះមិនមែនបានមួយទេ គឺបានដល់ទៅពីរ នៅពេលដែល បងប្អូនភ្លោះស្រី ស្ម័គ្រចិត្តចែករំលែកគ្នាគ្រប់បែបយ៉ាង សូម្បីតែមានប្ដីរួមគ្នាក៏ដោយ។

Ian Diaz គឺជាបុរសដែលមានសំណាងម្នាក់នោះហើយ ដែលបានបងប្អូនភ្លោះស្រីស្អាត Victoria និង Amanda Hepperie យកមកធ្វើជាមិត្តប្រុសនោះ។

ចំពោះបងប្អូនភ្លោះស្រី Victoria និង Amanda Hepperie តាំងពីកើតពីតូចក្រូចឆ្មារមក បានរួមរស់ជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ដោយស្រលាញ់គ្នាខ្លាំងណាស់ ហើយស្ម័គ្រចិត្តចែករំលែក នំចំណី ប្រដាប់ប្រដាលេង សំលៀកបំពាក់ និងសូម្បីតែរឿងសំងាត់ក្នុងចិត្តរៀងៗខ្លួន ក៏តែងតែប្រាប់ដល់ម្នាក់ទៀតដែរ។

នៅពេលដែលពួកនាងធំពេញវ័យ ដំបូងគឺ Ian និង victory គឺជាគូសង្សារនឹងគ្នាអស់រយៈពេល ៤ឆ្នាំមកហើយ តែនៅពេលដែល Amanda បានចែកផ្លូវគ្នាជាមួយសង្សាររបស់នាងនោះ ដោយឃើញ Amanda នៅតែម្នាក់ឯង victory ក៏ចែករំលែករួមរស់ ជាមួយគ្នា ទាំងបីនាក់តែម្ដង។

Ian Diaz ដែលជាមិត្តប្រុសរបស់នាង បាននិយាយទាំងមានអំនួតថា ប្រុសជាច្រើនតែងតែស្រម៉ៃ ចង់គេងជាមួយស្រីទាំងពីរ ដែលជាបងប្អូនភ្លោះ ប៉ុន្តែនេះមិនមែនជាការងាយស្រួលនោះឡើយ ចំពោះរឿងលើគ្រែនោះ។ ពួកបងប្អូនភ្លោះស្រីទាំងពីរ បានដាក់វេនគ្នា ចំពោះយប់ថ្ងៃណា ដែលត្រូវអោយលោកគេងជាមួយពួកនាង ដោយបែងចែកមិនអោយមានអ្នកណាច្រណែន អ្នកណាឡើយ។




ប្រភព៖ បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]