ភាពភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីកូនភ្លោះស្រីពីរនាក់ បានសម្រេចចិត្តកែសម្ផស្ស (plastic surery) ដើម្បីអោយមានមុខមាត់ដូចគ្នា ងាយស្រួលក្នុងការចែករំលែកអ្វីៗទាំងអស់ ដូចជាផ្ទះ គ្រែ មិត្តប្រុស គណនីហ្វេសប៊ុក ព្រមទាំងការងារប្រចាំថ្ងៃថែមទៀតផង។

បើតាមប្រភពដដែលបានអោយដឹងទៀតថា អ្នកទាំងពីរ Anna និង Lucy DeCinque អាយុ ២៨ ឆ្នាំដូចគ្នា រស់នៅទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលី បានចំណាយអស់ប្រាក់ប្រមាណជាជាង ២០០ ០០០ ដុល្លារ ធ្វើយ៉ាងម៉េចអោយតែអ្នកទាំងពីរ មើលទៅដូចមនុស្សតែមួយ។

ពួកគេទាំងពីរបានរួមគ្នាធ្វើការពង្រីកដើមទ្រូង កែបបូរមាត់ និងសាក់ចិញ្ចើមផងដែរ។ ហើយអ្វីដែល ពិសេសជាងនេះទៅទៀតនោះគឺ ពួកគេទាំងពីរបាធ្វើការបកស្បែកជារៀងរាល់សប្តាហ៍ ក៏ដូចជា ធ្វើការព្យាបាលតាមក្បួនស៊ូណា (infra-red sauna treatments) ដើម្បីធានាថាពួកគេមាន របបអាហារដូចគ្នា ទម្លាប់ហាត់ប្រាណដូចគ្នា និងស្លៀកសំលៀកបំពាក់ និងស្បែកជើងដូចគ្នា។

គួរបញ្ជាក់ផងដែរថា អ្វីដែលគួរអោយហួសចិត្តទៀតនោះគឺ ពួកគេទាំងពីរថែមទាំងចែករំលែកមិត្តប្រុស ជាមួយគ្នាទៀតផង ដោយរាល់ពេលរួមភេទម្តងៗ គឺតែងតែជុំគ្នាទាំងអស់គ្នា មិនគួរអោយជឿ សោះឡើយ។

មើលៗ តើអ្នកទាំងពីរដូចគ្នាទេ?


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]