កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ នៅណាហ្គាវើល ចាប់ពីម៉ោង ៥ល្ងាចតទៅ ក្រុមហ៊ុន អូ អឹម ស៊ី នឹងធ្វើការណែនាំនូវបទពិសោធន៏ ធ្វើដំណើរថ្មីដ៏អស្ចារ្យ សម្រាប់ឆ្នាំថ្មី ២០១៤នេះ គឺម៉ូតូ Suzuki Smash V Fi សេរីថ្មី ដែលមានកម្លាំងម៉ាស៊ីនខ្លាំង 115CC បំពាក់ដោយប្រព័ន្ធប្រេងសាំង FUEL INECTION (Fi) ស៊ីសាំងតិចបំផុត អាចធ្វើដំណើរបានរហូតដល់ទៅ ១១៨គីឡូម៉ែត្រក្នុង១លីត្រ ដែលនេះជាលទ្ធផលជិះសាកល្បង នៅបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី នាខែមិថុនា ឆ្នាំ២០១៣ ហើយការប្រើប្រាស់សាំអាចប្រែប្រួល ទៅតាមបច្ចេកទេស និងស្ថានភាពផ្លូវបើកបរជាក់ស្តែង។

កម្មវិធីបង្ហាញម៉ូតូ Suzuki Smash V 115 Fi សេរីថ្មីនេះផងដែរ នឹងមានការអញ្ជើញចូលរួមជាពិសេស ដោយឧកញ៉ា ស៊ីវ ថៃ អគ្គនាយកក្រុមហ៊ុន អូ អឹម ស៊ី និង Mr. Kazuhiro Shiratori នាយកក្រុមហ៊ុន Cambodia Suziki Motor និងភ្ញៀវកិត្តិយសជាច្រើនទៀត ដែលជាតំណាងដេប៉ូចែកចាយទូទាំងប្រទេស របស់ក្រុមហ៊ុន អូ អឹម ស៊ី ដើម្បីអបអរសាទរ និងសម្ពោធការមកដល់ថ្មី នូវប្រទេសម៉ូតូដ៏សន្សំសំចៃបំផុតនេះ។

កម្មវិធីដ៏ពិសេសនេះ ក៏មានការប្រគុំតន្រ្តី ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំ ព្រះរាជាណាចក្រកម្ពុជា គឺកញ្ញា មាស សុខសោភា និងកញ្ញា ឌី សូនីតា និងការបង្ហាញក្បាច់រាំ ដោយក្រុមរាំល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ កម្មវិធីនឹងធ្វើការចាប់ឆ្នោតផ្សងសំណាង ដល់ Dealer ដែលចូលរួមផ្ទាល់ក្នុងកម្មវិធី ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន ដូចជារង្វាន់ធំ ម៉ូតូ Suzuki Smash V Fi ដ៏ថ្មីស្រឡាង និងរង្វាន់ពិសេសៗជាច្រើនទៀត។

ក្រុមហ៊ុន អូ អឹម ស៊ី សង្ឃឹមថាម៉ូតូ Suzuki Smash V Fi សេរីថ្មីនេះ ពិតជាផ្តល់នូវបទពិសោធន៏ថ្មី ប្លែកដល់ប្រជាជនកម្ពុជា ក្នុងការធ្វើដំណើរដ៏សន្សំសំចៃបំផុត ហើយនឹងអាចចូលរួមចំនែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាថែមទៀតផង។

ចូលរួមទទួលយកបទពិសោធន៏សន្សំសំចៃថ្មី ស្ទីលធ្វើដំណើរថ្មី ជាមួយរូបរាងស្អាតសង្ហា និងអត្ថប្រយោជន៏ដ៏អស្ចារ្យ ពី Suzuki Smash V Fi សេរីថ្មីឆាប់ៗនេះ៕






































បញ្ចូលអត្ថបទ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា