ម្តាយឡើងក្មេង ពេលនេះ មាស សុខសោភា បង្ហាញអារម្មណ៍ ក្នុងនាមជាម៉ាក់ ពេលឃើញកូនប្រុសកម្លោះ ជោគជ័យ (មានវីដេអូ)

//s9.kh1.co/ce/cee925b6dc2d72aaaee756ce6912f55ff5662888.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ម្ដាយរូបណាមិនរីករាយ ពេលឃើញកូនជោគជ័យ បន្ទាប់ពីឃើញកូនប្រុសបញ្ចប់ការសិក្សា មាស សុខសោភា បញ្ចេញអារម្មណ៍រីករាយខ្លាំង។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានជ្រាបរួចមកហើយថា កំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង មាស សុខសោភា ទើបតែបញ្ចេញមុខកូនប្រុសរបស់ខ្លួនឲ្យមហាជនបានស្កាល់។​ ហើយបន្ទាប់បីបញ្ចេញមុខកូនប្រុសលើបណ្ដាញសង្គមរួច គេរឹតតែឃើញតារារូបនេះ បង្ហោះរូបគ្រួសារយ៉ាងមានសុភមង្គល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើក្រឡេកមើលកូនប្រុសអ្នកនាង មាស សុខសោភា គេឃើញថាមុខកូនតារាស្រីរូបនេះ ពិតជាស្រស់សង្ហា កាត់តៅតាមប៉ាម៉ាក់តែម្ដង។ មួយវិញទៀត កូនតារាចម្រៀងរូបនេះ ក៏ធំធាត់បេញកំលោះផងដែរ ដែលធ្វើឲ្យរូបសម្បត្តិក្មេងប្រុសរូបនេះសង្ហា មានមន្តស្នេហ៍យ៉ាងដូច្នេះ។ 

តួយ៉ាង បើងាកមកចាប់អារម្មណ៍នឹងការបង្ហោះវីដេអូថ្មីរបស់អ្នកនាង មាស សុខសោភា គឺគេដឹងថាកូនប្រុសរបស់នាង ទើបតែបញ្ចប់ការសិក្សាទទួលសញ្ញាបត្រនៅក្រៅប្រទេស។ ហើយបន្ទាប់ពីឃើញកូនប្រុសទទួលសញ្ញាបត្រ នាងបានបង្ហោះសារយ៉ាងរំភើបថា៖ 

សូមអបអរសាទរកូនប្រុស សូមជូនពរឲ្យកូនជោគជ័យគ្រប់កិច្ចការទាំងការសិក្សានឹងកិច្ចការងារផ្សេងៗ ហើយទទួលបាននូវសុខភាពល្អជួបប្រទះតែមនុស្សល្អៗចូលមកក្នុងជីវិតរបស់កូន។ កូនគឺជាកូនប្រុសដែលស្អាតឆ្លាតពូកែហើយប្រកបទៅដោយសីលធម៌ ស្ដាប់ដំបូន្មានមិនដែលធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តមានភាពក្លាហាន អាចដោះស្រាយបញ្ហាមួយចំនួនបានដោយខ្លួនឯង។ ដូចេ្នះសូមឲ្យការខិតខំប្រឹងប្រែងរបស់កូនជោគជ័យក្នុងជីវិត សម្រេចរាល់បំណងប្រាថ្នាទាំងអស់របស់កូនដែលបានប៉ងប្រាថ្នា។ ពិតជារំភើបខ្លាំងជាងនេះទៅទៀតនៅពេលដែលកូនឡើងទទួលសញ្ញាបត្រ កូនបានបង្ហាញពីការគោរពលើកដៃសំពះលោកគ្រូអ្នកគ្រូនិងមនុស្សជុំវិញខ្លួនកូនដែលបង្ហាញថាទោះបីកូនជាកូនខ្មែរទៅរស់នៅនិងសិក្សានៅក្រៅប្រទេសតែកូននូវតែបង្ហាញពីអត្តសញ្ញាណរបស់កូនខ្មែរដដែល។ សូមទោសផងណា ដែលម៉ាក់អត់បានចូលរួមដោយសាររវល់បំពេញការងារតែយ៉ាងណាក៏សូមជូនពរកូនពីចម្ងាយ ពេលរួចពីការងារយើងនឹងជួបគ្នាឆាប់ៗណាកូនប្រុស៕ I Love you. 

សម្ដីអ្នកនាង មាស សុខសោភា

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា និងស្វាមី
អ្នកនាង មាស សុខសោភា និងស្វាមី
អ្នកនាង មាស សុខសោភា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង មាស សុខសោភា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង មាស សុខសោភា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង មាស សុខសោភា ជាមួយស្វាមី និងកូនប្រុស
កូនប្រុសអ្នកនាង មាស សុខសោភា 
កូនប្រុសអ្នកនាង មាស សុខសោភា 
កូនប្រុសអ្នកនាង មាស សុខសោភា 
កូនប្រុសអ្នកនាង មាស សុខសោភា 
កូនប្រុស និងស្វាមីអ្នកនាង មាស សុខសោភា 
កូនប្រុស និងស្វាមីអ្នកនាង មាស សុខសោភា 
មាស សុខសោភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T