កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា កាលពីម្សិលមិញដែលត្រូវនឹងថ្ងៃទី២២ ខែមេសានេះ ជាថ្ងៃមង្គលការរបស់កូនកម្លោះ ហ៊ា ឆាត និង តារាស្រី ដួង ម៉ានិច ដែលប្រារព្ធឡើងម្ដងទៀតនៅឯឆ្នេរសមុត្រ។ ជាមួយគ្នានេះ កម្មវិធីមង្គលការនេះ ចូលរួមដោយតារាល្បីៗជាច្រើនកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាងគេនោះគឺ កូនកម្លោះ បានបង្ហាញសមត្ថភាពសិល្បៈ ដោយចាក់ក្បាច់រាំបទកូរ៉េ បទ Seven ដែលច្រៀងដោយ Jungkook ដោយបានបង្ហាញក្បាច់រាំយ៉ាងរស់រវើក ធ្វើឲ្យភ្ញៀវកិត្តិយសស្រែកហ៊ោពេញកម្មវិធី។
មិនតែប៉ុណ្ណោះ ក្រឡេកមកមើលអ្នកលេងបណ្ដាញសង្គមវិញ នាំគ្នាបញ្ចេញមតិសរសើរទៅកាន់ពិធីមង្គលការមួយនេះ ដែលបង្កការសប្បាយរីករាយ។ ជាពិសេស កម្មវិធីមិនពិសារស្រានោះទេ ដូចនេះភ្ញៀវកិត្តិយសដែលចូលរួមគឺសប្បាយដោយភាពស្វាងចែស មិនមានអ្នកណាម្នាក់ស្រវឹងឡើយ៕
ប្រភព៖ JEY KEYY
សូមចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូ៖