Britney Spears បកស្រាយបែបនេះ ក្រោយលេចឮថាគូស្នេហ៍ប្រើអំពើហិ»-ង្សាដាក់ ដល់ថ្នាក់ហៅឡានពេ»-ទ្យ

//s9.kh1.co/fe/fe49cc95a37c65076dbdbc7094df2baed6112c07.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២៤ ៨ព្រឹក · ១៤ ថ្ងៃមុន

ភ្លាមៗនោះមានការសន្និដ្ឋានជាច្រើនបានកើតឡើងថានាងអាចនឹងត្រូវគូស្នេហ៍ប្រើអំពើហិង្សាដាក់ប៉ុន្តែ Britney ផ្ទាល់បានចេញមកបកស្រាយថា

អាមេរិក៖ កាលពីយប់ឈានចូលថ្ងៃទី២ខែឧសភាកន្លងទៅនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីតារាចម្រៀងស្រី Britney Spears បានហៅរថយន្តសង្គ្រោះបន្ទាន់នៅសណ្ឋាគារ Chateau Marmont នៅម៉ោងជិត១រំលងអាធ្រាត្រ ដោយមានការរៀបរាប់ថាមានអ្នករងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Britney Spears 
Britney Spears 

ខណៈនោះដែរគេក៏សង្ស័យថានាងបានឈ្លោះប្រកែកគ្នាជាមួយនឹង មិត្តប្រុសលោក Paul Richard Soliz ដោយបានឃើញថានាងបានដើរចេញពីសណ្ឋាគារទាំងឱបខ្នើយកណ្ដាលយប់ មិនពាក់ស្បែកជើងនិងមានទឹកមុខស្ត្រេស និងតប់ប្រមល់ខ្លាំង។

Britney Spears  និងមិត្ត​​​ប្រុស
Britney Spears  និងមិត្ត​​​ប្រុស
Britney Spears  និងមិត្ត​​​ប្រុស
Britney Spears និងមិត្ត​​​ប្រុស

ភ្លាមៗនោះមានការសន្និដ្ឋានជាច្រើនបានកើតឡើងថានាងអាចនឹងត្រូវគូស្នេហ៍ប្រើអំពើហិង្សាដាក់ប៉ុន្តែ Britney ផ្ទាល់បានចេញមកបកស្រាយថា៖

ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាព័ត៌មាននោះមិនមែនជាការពិតទេ។ ខ្ញុំគ្រាន់តែគ្រេចជើងយប់មិញ ហើយគ្រូពេទ្យបានមកគោះទ្វារនៅបន្ទប់ខ្ញុំដោយខុសច្បាប់។ ពួកគេមិនបានចូលមកបន្ទប់ខ្ញុំទេតែខ្ញុំមានអារម្មណ៍ដូចត្រូវគេធ្វើឲ្យអាម៉ាស់។

តារាចម្រៀងស្រី Britney Spears
រូបភាព​​កជើង Britney Spears 
រូបភាព​​កជើង Britney Spears 

យ៉ាងណាមិញ គេមិនទាន់ដឹងទេថា របួសរបស់នាងកើតឡើងដោយរបៀបណា ដឹងត្រឹមតែថានាងបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយ៕  

Britney Spears 
Britney Spears 
Britney Spears 
Britney Spears 

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T