ឃើញដុល្លារទាំងដុំៗ ផ្ទុះការវែកញ៉ែកទឹកប្រាក់បណ្ណាការរបស់ ស្រីនា ពេញបណ្ដាញសង្គម

//s9.kh1.co/01/0188c1dd77d5b25647bcfa61ea649b5c040b2417.png
តារា & កម្សាន្ដ

 ២៨-មីនា-២០២៤ ១ល្ងាច · មួយខែមុន

ផ្ទុះការវែកញ៉ែកទឹកប្រាក់បណ្ណាការរបស់ ស្រីនា ពេញបណ្ដាញសង្គម។

កម្សាន្ត៖ ជាការពិតណាស់ ថ្ងៃមង្គលការរបស់គូស្នេហ៍តារា Influencer ដ៏ល្បីល្បាញ គឺលោក ហេង វិសាល និង ជា ស្រីនា​ បានប្រារព្ធឡើងយ៉ាងអធិកអធម ដែលត្រូវបានចាប់ផ្ដើមកាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ហើយបន្ដមកដល់ថ្ងៃទី២៨នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេង វិសាល និង ជា ស្រីនា​
ហេង វិសាល និង ជា ស្រីនា​

ជាពិសេស មហាជននាំគ្នាចាប់អារម្មណ៍ជាខ្លាំងនៅក្នុងពិធីត្រង់កន្លែង បង្ហាញជំនូន និង បណ្ណាការ ដែលឃើញមានលុយដុល្លារទាំងដុំកូរលើគ្នា ដាក់ជើងពាន ធ្វើឲ្យមហាជនអ្នកដែលលេងបណ្ដាញសង្គមនាំគ្នាទាយចំនួនទឹកលុយថា តើបណ្ណាការស្រីនាមានប៉ុន្មានម៉ឺនដុល្លារ។

ហេង វិសាល និង ជា ស្រីនា​
ហេង វិសាល និង ជា ស្រីនា​

ជាមួយគ្នានេះ អ្នកខ្លះក៏បានទាយថា២០ម៉ឺនដុល្លារ អ្នកខ្លះក៏ថា ៣០ ឬ៥០ម៉ឺនដុល្លារឯណ្នោះ រហូតដល់មានការខមិនឆ្លើយឆ្លងរឿងចំនួនទឹកប្រាក់បណ្ណាការនេះ ពេញក្នុងសង្គមហ្វេសប៊ុកតែម្ដង។ ដោយឡែក គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ចំនួនបណ្ណាការរបស់ កូនក្រមុំ ស្រីនា ទទួលបានប៉ុន្មានម៉ឺនដុល្លារនោះទេ ដឹងត្រឹមតែច្រើន៕

ហេង វិសាល និង ជា ស្រីនា​
ហេង វិសាល និង ជា ស្រីនា​
ស្រីនា និង ហេង វិសាល
ស្រីនា និង ហេង វិសាល
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T