ភ្នំពេញ៖ ជាការពិត ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលអ្នកគាំទ្របានដឹងដំណឹងថា កំពូលតារាចម្រៀងលំដាប់ជួរមុខក្នុងចង្កោមសិល្បៈ អ្នកនាង សុគន្ធ និសា នឹងបង្ហើយការងារឡើងច្រៀងលើឆាកតន្រ្តី ហើយក៏នឹងសម្រាកពីវិស័យសិល្បៈមួយរយៈធំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បើយោងតាមការបង្ហើបពីពិធីករក្នុងកម្មវិធីប្រគំតន្ត្រី និងតាមរយៈខមិនពីបណ្ដាហ្វេនផេកនានា បានលើកឡើងថា អ្នកនាង សុគន្ធ និសា នឹងធ្វើការសម្រាកពីសិល្បៈ ដោយនាងនឹងហោះហើរទៅកាន់ក្រៅប្រទេស គឺសហរដ្ឋអាមេរិក ដើម្បីចំណាយពេលលំហែកាយជាមួយគ្រួសារ។ ជាពិសេសនោះ ហ្វេនៗក៏សន្និដ្ឋានថា គោលបំណងទៅសម្រាកនៅក្រៅប្រទេសនោះ គឺប្រហែលជានាងកំពុងមានគម្រោងសម្រាប់យកកូនផងដែរ។
យ៉ាងណាមិញ នោះគ្រាន់តែជាការស្មានទុកប៉ុណ្ណោះ សម្រាប់ការពិតដែលនាងសម្រាកពីសិល្បៈទៅក្រៅប្រទេសនោះ យើងក៏នៅមិនទាន់ដឹងច្បាស់យ៉ាងណាដែរ៕
ទស្សនារូបភាព វីដេអូខាងក្រោម៖