ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ កំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ភ្ជាប់ពាក្យជាមួយតារាសម្ដែងរូបសង្ហារលោក ឆឹម សក្កដា។ លើសពីនេះទៅទៀត ថ្ងៃពិសេសអ្នកទាំងពីរ ត្រូវបានមហាជន រួមទាំងហ្វេនចូលរួមអបអរសាទរគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីភ្ជាប់ពាក្យរួច គេតែងតែឃើញអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បង្ហោះរូបភាពគូ មើលទៅមានភាពផ្អែមល្ហែមខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ រូបភាពជាច្រើនរបស់គូដណ្ដឹងមួយគូនេះ បង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ ពេលបាននៅជាមួយគ្នាយ៉ាងដូច្នេះ។
ជាក់ស្ដែង ធ្លាប់តែឃើញអ្នកនាង ពេជ្រ សោភា បង្ហោះរូបគូបែបស្វីតៗ តែថ្មីៗនេះ នាងបានបង្ហោះសារមួយរៀបរាប់ពីទំនាក់ទំនងខ្លួននឹងគូដណ្ដឹង។ ហើយសារមួយនោះនាង ហាក់បានបញ្ចប់នូវទំនាក់ទំនងរបស់នាង និងគូដណ្ដឹងយ៉ាងដូច្នោះដែរ ខណៈនាងបានពោលពាក្យថា៖
សូមទស្សនារូបភាពខាងក្រោម៖