រាងឡេីងកប់!​ ជាអ្នកចម្រៀង តែ សុខ ពិសី សម្រស់ស្អាតដូចបវរកញ្ញា

//s9.kh1.co/9b/9bcb34a3332b6ba51d618328747f80f3b6ceae10.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

វ័យរឹតតែច្រើន តែសម្រស់កញ្ញា សុខ ពិសី រឹតតែស្រស់ស្អាតជាងមុន ហាក់មិនចាស់ទៅតាមវ័យសោះឡើយ។

ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែមពីរោះកញ្ញា សុខ ពិសី បានសាងប្រជាប្រិយភាពលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។ លើសពីនេះទៅទៀត គ្រប់ពេលចេញទៅចេញម្ដងៗ មានហ្វេនចាំគាំទ្រយ៉ាងច្រើនកុះករតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានសម្លេងអាចបកស្រាយបទចម្រៀងយ៉ាងពីរោះ កញ្ញា សុខ ពិសី ក៏ជាសិល្បការិនីមួយរូប ដែលមានរូបសម្ផស្សស្រស់សោភា ទោះបីវ័យរឹតតែច្រើន ប៉ុន្តែនាងនៅតែអាចថែសម្រស់ឲ្យនៅស្អាត មិនឲ្យខ្លួនឯងចាស់ជាងវ័យនោះទេ។ ម្យ៉ាងវិញទៀត គ្រប់ពេលតារារូបនេះ តែងតែទទួលបានពាក្យសរសើរពីអ្នកគាំទ្រផងដែរ។ 

ជាក់ស្ដែង ហ្វេនធ្លាប់តែឃើញកញ្ញា សុខ ពិសី តែងខ្លួនបែបឃ្យូតៗពេលលើកឆាកប្រគុំតន្រ្តី ប៉ុន្តែម្ដងនេះ នាងបានតែងខ្លួនស្លៀករ៉ូបវែងពណ៌មាស មើលទៅនាងជះសម្រស់ស្អាតផូរផង់ ប្រៀបដូចបវរកញ្ញាដើរលំដាប់អន្តរជាតិយ៉ាងដូច្នោះដែរ។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញថា រូបរាងនាងពិតជាស្គម ស្លីមស្អាត មានភាពទាក់ទាញ មិនចាញ់តារាម៉ូដែលឬបវរកញ្ញានោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
សុខ ពិសី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T