Kendall និងអតីតគូស្នេហ៍ ត្រូវបានគេឃើញ ចេញពីកន្លែងមួយនេះ ជាមួយគ្នា

//s9.kh1.co/ff/ffe223583152605fef75efc80b027e057d1e2593.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២៤ ៩ព្រឹក · ១១ ថ្ងៃមុន

តារាស្រី Kendall jenner និងអតីតគូស្នេហ៍ លោក Bad Bunny បានបង្ហាញខ្លួន ចេញពីសណ្ឋាគារជាមួយគ្នា ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង។

កម្សាន្ត៖ អាចនិយាយបានថា តារាស្រី Kendall Jenner និង Bad Bunny គឺជាអតីតគូស្នេហ៍មួយគូដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន នៅពេលដែលពួកគេ បានបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធីជប់លៀង នៃកម្មវិធី Met Gala 2024។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kendall 
Kendall 

អ្នកទាំងពីរ បានបង្ហាញពីពេលអង្គុយក្បែរគ្នា ដោយនិយាយគ្នាយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលភ្លាមៗ នៅក្នុងពិធីជប់លៀងនេះ។ ដូច្នេះហើយ មហាជនជាច្រើន ក៏គិតដែរថា អតីតគូស្នេហ៍មួយគូនេះ អាចនឹងត្រលប់មករកគ្នាវិញហើយ បន្ទាប់ពីបានប្រកាសថា បែកគ្នាកាលពីចុងឆ្នាំមុន។

រូបភាព 
រូបភាព 

មិនត្រឹមតែប៉ុណ្ណោះ Kendall Jenner និង Bad Bunny ក៏ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ បានឃើញថា បាន​ចាក​ចេញ​ពី​សណ្ឋាគារ Greenwich ក្នុង​ទីក្រុង New York បន្ទាប់​ពី​កម្មវិធី Met Gala។ អ្នក​ទាំង​ពីរ​ បាន​ស្លៀក​សម្លៀក​បំពាក់​សាមញ្ញ ហើយ​មិន​មាន​ការ​បង្ហាញ​អ្វី​ពិសេស​នៅ​ពី​មុខ​កញ្ចក់​កាមេរ៉ា​នោះ​ទេ។

យ៉ាងណាមិញ នេះគឺជារឿងតែមួយមុខគត់ ដែលកំពុងតែធ្វើឲ្យអ្នកលេងអ៊ីនធឺណែត មានការចាប់អារម្មណ៍ និងស្មានមិនដល់ ចំពោះការជួបជុំគ្នា របស់អតីតគូស្នេហ៍ដ៏ល្បីមួយគូនេះ ក្រោយបែកគ្នា ៥ខែ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall 
Kendall និងអតីតគូស្នេហ៍
Kendall និងអតីតគូស្នេហ៍
Kendall និងអតីតគូស្នេហ៍
Kendall និងអតីតគូស្នេហ៍
Kendall និងអតីតគូស្នេហ៍
Kendall និងអតីតគូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T