Britney Spears ចេញមកកម្សាន្ត ជាមួយបុរសរូបនេះ ឡើងរីករាយ

//s9.kh1.co/7d/7db57112565be74072ddfd8e40356da6b7377e3e.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២៤ ៨ព្រឹក · ១១ ថ្ងៃមុន

តារាចម្រៀងស្រី Britney Spears ក៏ត្រូវ​បាន​គេ​ថត​រូប ថាបាន​អង្គុយ​ក្បែរអ្នក​បើក​រថយន្ត ដែលត្រូវបានគេស្គាល់ថា ជាលោក Paul Soliz បន្ទាប់ពីមានជម្លោះជាមួយគ្នា។

បរទេស៖ កាលពីមុននេះ តារា​ចម្រៀងស្រី Britney Spears បាន​ដេញ​លោក Paul Soliz អតីត​អ្នក​បម្រើ​ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ទាំង​ពីរ​មាន​ជម្លោះ​នៅ​សណ្ឋាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=487,q=100/0c/0c88bbf9b46bf23b20382ac66414921b92909d3b.jpeg

តែទោះជាយ៉ាងណា ថ្មីៗនេះ តារាចម្រៀងស្រី Britney Spears ក៏ត្រូវ​បាន​គេ​ថត​រូប ថាបាន​អង្គុយ​ក្បែរអ្នក​បើក​រថយន្ត Mercedes-Benz ពណ៌​ស ក្នុង​សង្កាត់ Thousand Oaks រដ្ឋ California កាល​ពី​ថ្ងៃ​ច័ន្ទកន្លងទៅនេះ។ តែ ក្រោយមក ក៏ត្រូវបានគេដឹងថា លោក Paul Soliz បានបើកឡានជំនួស Britney ហើយអ្នកទាំងពីរមើលទៅពិតជាសប្បាយចិត្ត ពេលបានចេញក្រៅ។

រូបភាព
រូបភាព

នេះជាការបង្ហាញខ្លួនលើកដំបូង ចាប់តាំងពី Britney និង Paul បានឈ្លោះគ្នា នៅសណ្ឋាគារមួយក្នុងទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នៅពេលនោះខាងប្រភពព័ត៌មាន TMZ និង Page Six បានរាយការណ៍ថា តារាចម្រៀងវ័យ ៤៣ ឆ្នាំរូបនេះបានឈ្លោះប្រកែកគ្នា ជាមួយ Paul Soliz នៅក្នុងបន្ទប់សណ្ឋាគារ ដែលក្រោយមកបានក្លាយជាការឈ្លោះប្រកែកគ្នា ហើយ Britney បានរងរបួស៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T