កូរ៉េខាងត្បូង៖ Jang Wonyoung ជាសមាជិកក្រុម IVE មិនត្រឹមតែមានសម្រស់ស្រស់ស្អាតខ្លាំងទេតែនាងក៏ត្រូវគេចាត់ទុកថា ជាតារាចម្រៀងវ័យក្មេងរបស់ក្រុម KPOP ជំនាន់ទី៤ដែលលេចធ្លោជាងគេទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនថានាងទៅណាមកណា ឬតែងខ្លួនបែបណា ក៏អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ហើយកាលពីពេលថ្មីៗទៅនេះ នាងក៏បានក្លាយជាប្រធានបទគេលើកយកមកជជែកសាជាថ្មី ក្រោយឃើញរូបថតកាលនៅតូចរបស់នាង។
នៅក្នុងរូបថតទាំងនេះ គេឃើញនាងមានសក់ខ្មៅដ៏ក្រាស់ឃ្មឹក ដោយកាត់ជាសក់សេះមើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់ ជាពិសេសគឺថ្ពាល់ប៉ោងៗគួរឲ្យក្នក់ក្នាញ់ ហើយនឹងស្នាមញញិមដ៏គួរឲ្យស្រលាញ់របស់នាង ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរថា នាងមានសម្រស់ស្រស់ស្អាតតាំងពីកំណើតមកម៉្លេះ៕
ប្រភព៖ allkpop