តារាសម្តៃងថៃ លោក Meen Nicha នឹងចូលរួមកម្មវិធី COACH Spring Tabby នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នៅថ្ងៃទី 4 ខែឧសភា ខាងមុខនេះ

//s9.kh1.co/c8/c866aebbdd93abd697f24c7b68489b6aa4c7d736.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២៤ ២ល្ងាច · ១៧ ថ្ងៃមុន

ក្នុងឱកាសអបអរពិធីសម្ភោធរបស់ Coach Cambodia Spring Tabby Launch តារាសម្តែង និងម៉ូដែល ថៃ លោក Meen Nichaនឹងមានវត្តមានចូលរួមកម្មវិធីនេះ នៅហាង Coach សាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ថ្ងៃទី 4ខែឧសភា ឆ្នាំ 2024។

រាជធានីភ្នំពេញ ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 – ក្នុងឱកាសអបអរពិធីសម្ភោធរបស់ Coach Cambodia Spring Tabby Launch តារាសម្តែង និងម៉ូដែល ថៃ លោក Meen Nichaនឹងមានវត្តមានចូលរួមកម្មវិធីនេះ នៅហាង Coach សាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ថ្ងៃទី 4ខែឧសភា ឆ្នាំ 2024។លោក Nichakoon Khajornborirak ដែលមានឈ្មោះហៅក្រៅថា Meen ឬ Nicha ត្រូវបានបង្ហាញខ្លួនជាតារាសម្តែងក្នុងរឿងដំបូងរបស់គាត់ក្នុងឆ្នាំ 2020 ។ ចាប់តាំងពីពេលនោះមក លោកទទួលបានការគាំទ្រជាច្រើន ពីវត្តមានដ៏កត់សម្គាល់របស់លោកក្នុងខ្សែភាពយន្តល្បីៗដូចជា My Love in the Countryside, Love by Chance Season 2, My Dear Gangster Oppa និង​ Dujupsorn។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

កម្មវិធីសម្ភោធ Spring Tabby Launch របស់ Coach Cambodia គឺជាកម្មវិធីបែប Meet and Greet ​ដ៏ពិសេស សម្រាប់អត្តិថិជនរបស់ Coach រួមជាមួយនឹងឱកាសថតរូបអនុស្សាវរីយ៍ជាមួយគ្នា ដែលអតិថិជនទូទៅអាចទស្សនាបាន នៅហាង Coach សាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ។ លើសពីការចូលរួមរបស់លោក Meen Nicha តារាសម្តែងដ៏ល្បីរបស់កម្ពុជា កញ្ញា Hin Channiroth នឹងមានវត្តមានដ៏ពិសេសក្នុងកម្មវិធីនេះផងដែរ។ បន្ថែមពីនេះទៅទៀត កម្មវិធីនេះក៏មានវត្តមានរបស់តារាល្បីៗ និងភ្ញៀវកិត្តិយសជាច្រើន ដូចជា លោក Thierry Chantha Bin លោក Rainniedara និង កញ្ញា Xiang Fairy ជាដើម។

វីឌីអូពិសេសដោយលោក Meen មានសម្រាប់ទាញយកបានតាមរយៈ ៖https://drive.google.com/drive/folders/15mOg395nNEh2DlrzkxHS8PbeVM_ZLJ2k?usp=sharing

រូបភាពរបស់លោក Meen ដែលមានកម្រិតគុណភាពខ្ពស់អាចទាញយកបានពីរយៈ ៖https://drive.google.com/drive/folders/1-lEcq4HtE0C_K3zEKDdmsdW5Divtoey1?usp=sharing

អំពី COACH

Coach គឺជាម៉ាកសម្លៀកបំពាក់លំដាប់ពិភពលោក ដែលបានបើកដំណើរការនៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ 1941 ។ ដោយមានការបំផុសគំនិតពីចក្ខុវិស័យរបស់នាយកច្នៃប្រឌិត លោក Stuart Vevers និងស្មារតីជារួម និងភាពក្លាហាននៃស្រុកកំណើតរបស់ខ្លួន ម៉ាកនេះនាំមកនូវផលិតផលដ៏ស្រស់ស្អាត រចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង និងជុំរុញឲ្យយើងក្លាយជាបុគ្គលរបស់យើងផ្ទាល់។

Coach គឺជាម៉ាករបស់ក្រុមហ៊ុន Tapestry, Inc. ។ ក្រុមហ៊ុន Tapestry ត្រូវបានចុះជាសាធារណៈក្នុង New York Stock Exchange ក្រោមនាមសម្គាល់ TPR ។

បណ្តាញសង្គម៖ @Coach #CoachNY #WearYourShine​ និង #CourageToBeReal

សម្រាប់ទំនាក់ទំនងផ្សព្វផ្សាយ៖

Nargiza Bezrukova

(+855) 69 256 777

[email protected]  

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T