លេចឮថា Tao អតីតសមាជិក EXO បានសុំមិត្តស្រី Yiyang រៀបការ

//s9.kh1.co/b8/b8978b5d031b8522be2e9b6a005788b6b26ae41a.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២៤ ១ល្ងាច · ១៧ ថ្ងៃមុន

មានគេសង្ស័យថា Tao អាចនឹងសុំ Yiyang រៀបការបដោយសារតែពួកគេបានទាក់ទងគ្នាមួយរយៈហើយ

ចិន៖ ផ្ទុះការភ្ញាក់ផ្អើល និងសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង Tao ដែលជាអតីតសមាជិក EXO ត្រូវបានគេរាយការណ៍ថាបានសុំមិត្តស្រី Xu Yiyang រៀបការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tao និង Yiyang 
Tao និង Yiyang 

ការសង្ស័យនេះបានផ្ទុះឡើងនៅពេលពួកគេបានប្រទះឃើញ Tao ស្លៀកឈុតអាវធំពណ៌សដូចជាកូនកំលោះ ជាមួយនឹងទឹកមុខដ៏រំភើបរីករាយ ខណៈដែល Yiyang ក៏នៅទីនោះដែរ ដោយនាងបានស្លៀករ៉ូបពណ៌ស មើលទៅដូចជាឈុតរៀបការ។

Tao និង Yiyang 
Tao និង Yiyang 

ភ្លាមៗនោះ មានគេសង្ស័យថា Tao អាចនឹងសុំ Yiyang រៀបការបដោយសារតែពួកគេបានទាក់ទងគ្នាមួយរយៈហើយ ប៉ុន្តែមានអ្នកខ្លះបានសង្កេតឃើញថា Tao និង Yiyang មិនមែននៅតែពីរនាក់ជាមួយក្រុមថតទេ គឺមានប្រុសៗជាច្រើនទៀតស្លៀកឈុតពណ៌សអ៊ីចឹងដែរ ទើបសង្ស័យថាវាគ្រាន់តែជាការថតបទចម្រៀង ការផ្សព្វផ្សាយណាណិជ្ជកម្ម ឬអាចជារឿងភាគប៉ុណ្ណោះ ខណៈមកទល់ពេលនេះមិនទាន់មានការស្រាយបញ្ជាក់ឬបំភ្លឺ ពីខាងភ្នាក់ងាររបស់ Tao នោះឡើយ៕

រូបភាពថ្មីរបស់ Tao 
រូបភាពថ្មីរបស់ Tao 
រូបភាពថ្មីរបស់ Tao 
រូបភាពថ្មីរបស់ Tao 
រូបភាពថ្មីរបស់ Yiyang
រូបភាពថ្មីរបស់ Yiyang
រូបភាព
រូបភាព

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T